ព័ត៌មានអន្តរជាតិ

លោក មូន ជេអ៊ីន ផ្ដល់កាតលើកលែងទោស ដល់អតីតប្រធានាធិបតីលោកស្រី ផាក គឹនហេ

សេអ៊ូល៖ ក្រសួងយុត្តិធម៌ បាននៅថ្ងៃសុក្រនេះថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានសម្រេចចិត្តលើកលែង ទោសដល់អតីតប្រធានាធិបតី លោកស្រី ផាក គឹនហេ ដែលត្រូវបានជាប់ពន្ធនាគារ រយៈពេល ៥៧ខែ ពីបទចោទប្រកាន់ អំពើពុករលួយ។

លោកស្រី ផាក គឹនហេ ត្រូវបានគេបញ្ចូល ក្នុងបញ្ជីលើកលែងទោសពិសេស របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ដែលបានផ្តល់ឱ្យអ្នកទោសចំនួន ៣០៩៤នាក់ សម្រាប់ឆ្នាំថ្មី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

លោកស្រី ផាក ត្រូវបានកាត់ទោសឱ្យជាប់គុក ២២ ឆ្នាំរួមគ្នា ហើយបានជាប់ទោសចាប់តាំងពីខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីត្រូវបានចោទប្រកាន់ និងដកចេញពីតំណែងជុំវិញការចោទប្រកាន់ពីបទពុករលួយ៕
ដោយ ឈូក បូរ៉ា

To Top