ហាណូយ៖ វៀតណាម បានរាយការណ៍ ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៦,៣៧៧ករណី ដែលក្នុងនោះមាន ១៦,៣៦៧ករណីឆ្លងក្នុងស្រុក និង ១០ករណីត្រូវបាននាំចូល នេះបើយោងតាម ក្រសួងសុខាភិបាលរបស់ខ្លួន។
ក្នុងចំណោមមូលដ្ឋាននានា រដ្ឋធានីហាណូយរបស់វៀតណាម បានកត់ត្រាចំនួនអ្នកឆ្លងខ្ពស់បំផុត កាលពីថ្ងៃព្រហស្បតិ៍ ដោយមានចំនួន ១,៧៧៤ ករណី បន្ទាប់មកខេត្ត Ca Mau ភាគខាងត្បូងមាន ១,១៦៧ ករណី និងខេត្តតៃនិញ ភាគខាងត្បូងមាន ៩៤៩ ករណី។
ក្រសួងបានឲ្យដឹងថា ការឆ្លងបាននាំឱ្យចំនួនសរុប របស់ប្រទេសកើនឡើងដល់ ១,៦០៤,៧១២ករណី ជាមួយនឹងការស្លាប់ចំនួន សរុបចំនួន ៣០,៥៣១នាក់ ។ នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ ចំនួន ១,១៨៤,៤២៨នាក់ បានជាសះស្បើយ កើនឡើង ១០,៩៤៤នាក់ ចាប់ពីថ្ងៃពុធ។
យោងតាមក្រសួងបានឱ្យដឹងថា វ៉ាក់សាំងជំងឺកូវីដ-១៩ ច្រើនជាង ១៤២,៣លានដូស រួមទាំងជាង ៦៤,១លានដូស លើកទីពីរ ត្រូវបានគ្រប់គ្រង។
រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានឆ្លងកាត់រលកនៃមេរោគឆ្លងចំនួន៤ នៃការកើនឡើងទំហំ ភាពស្មុគស្មាញ និងការឆ្លងមេរោគ។ ក្រសួងបានឲ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ប្រទេសនេះបានចុះបញ្ជី ករណីឆ្លងកូវីដ-១៩ ក្នុងស្រុកជិត ១,៦ លានករណី ចាប់តាំងពីការចាប់ផ្តើមនៃរលកបច្ចុប្បន្ននៅចុងខែមេសា៕
ដោយ ឈូក បូរ៉ា