ម៉ុស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងនៅក្នុងអំឡុងសន្និសីទកាសែត ប្រចាំឆ្នាំរបស់លោកថា ទំនាក់ទំនងល្អរវាង ចិន-រុស្ស៊ី ជួយផ្ដល់នូវស្ថេរភាពពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
លោកពូទីន បានឲ្យដឹងនៅពេលឆ្លើយសំណួរដែលលើកឡើងដោយកាសែតស៊ីនហួថា ប្រទេសរុស្ស៊ី និងចិន បានបង្កើត “ភាពជាដៃគូដ៏ទូលំទូលាយនៃលក្ខណៈយុទ្ធសាស្ត្រ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ” ។
លោកបានកត់សម្គាល់ថា ប្រទេសទាំងពីរកំពុងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ថាមពល បច្ចេកវិទ្យាខ្ពស់ និងការពារជាតិ។
លោកពូទីន បានបញ្ជាក់ថា “ការងារប្រចាំថ្ងៃដ៏ខ្លាំងក្លានេះផ្តល់ផលប្រយោជន៍ទាំងប្រជាជនចិន និងរុស្ស៊ី ហើយជាកត្តាស្ថេរភាពដ៏រឹងមាំនៅក្នុងឆាកអន្តរជាតិ”៕
ដោយ ឈូក បូរ៉ា