ព័ត៌មានអន្តរជាតិ

ស៊ូដង់៖ យោធាកាត់ផ្តាច់ អ៊ិនធឺណេត មុនជំនួបដ៏ធំមួយ នៃក្រុមបាតុករ

បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា រដ្ឋាភិបាលយោធា នៃប្រទេសស៊ូដង់ បានចាប់ផ្តើម ធ្វើការរឹតបន្តឹង ទៅលើសេវាអ៊ិនធឺណេត នៅក្នុងរដ្ឋធានីទីក្រុង Khartoum មុនពេលដែលមានការរៀបចំ ជំនួបគ្នាដ៏ធំមួយ នៃក្រុមបាតុករប្រឆាំង ទៅនឹងរដ្ឋាភិបាល ដោយរដ្ឋប្រហារនេះ។

មកដល់ពេលនេះ ស្ពានជាច្រើនកន្លែង ត្រូវបានបិទជាផ្លូវការ ហើយក្រុមបាតុករ ក៏បានទទួលរងបម្រាម និងការព្រមានហើយផងដែ រពីសំណាក់រដ្ឋាភិបាល ចំពោះសកម្មភាពល្មើស ទាំងឡាយណាដែលនឹង អាចកើតឡើង។

រំលឹកដែរថាកាលពីចុងសប្តាហ៍ កន្លងទៅក្រុមបាតុករ រាប់រយពាន់នាក់ បាននាំគ្នាប្រមូលផ្តុំ នៅក្នុងរដ្ឋធានី នៃប្រទេសដើម្បីទាមទារឲ្យសង្គម ស៊ីវិល ត្រូវបានស្តារឡើងវិញនៅក្រោយពេលដែល រដ្ឋប្រហារកាលពីថ្ងៃទី២៥ ខែតុលា បានធ្វើឡើងដោយជោគជ័យ។

រហូតមកដល់ពេលនេះ ក្រុមអ្នករៀបចំបាតុកម្ម បានពឹងផ្អែកទាំងស្រុង ទៅលើសេវាកម្មអ៊ិនធឺណេត និងកម្មវិធីទូរស័ព្ទនានា ដើម្បីអាចរៀបចំផែនការ ជួបជុំគ្នាជាបន្តបន្ទាប់បាន៕

ប្រែសម្រួល៖ស៊ុនលី

To Top