ព័ត៌មានអន្តរជាតិ

មេដឹកនាំ កាណាដា អំពាវនាវ ឲ្យបណ្តាប្រទេសអ៊ឺរ៉ុប ងើបឡើងប្រឆាំងនឹងចិន

បរទេស៖ នាយករដ្ឋន្ត្រី នៃប្រទេសកាណាដា លោក Justin Trudeau នៅសប្តាហ៍នេះ បានធ្វើការលើកឡើង និងស្នើឲ្យបណ្តាប្រទេស ក្នុងតំបន់អ៊ឺរ៉ុប ដើម្បីងើបឡើងតទល់ ទៅនឹងប្រទេសចិន ហើយបន្តថាមេដឹកនាំកុម្មុយនីស របស់ប្រទេសនេះ គឺតែងតែប្រើយុទ្ធសាស្ត្រ ក្នុងការធ្វើឲ្យប្រទេសអ៊ឺរ៉ុប បែរឈ្លោះ គ្នាឯងទៅវិញ។

លោក Trudeau បានថ្លែងបែបនេះទៀត នៅក្នុងទូរទស្សន៍ថា៖ ពួកយើងត្រូវតែធ្វើឲ្យជាមួយគ្នា ឲ្យបានល្អជាងនេះ ក្នុងការបង្កើតឲ្យបានជំហយ៉ាងរឹងម៉ាំ ប្រឆាំងទៅនឹងប្រទេសចិន ដូច្នេះប្រទេសនេះ នឹងមិនអាចមានឱកាស និងចន្លោះប្រហោងណាមួយ ក្នុងការមកបែងចែក ពួកយើងបាននោះឡើយ។

លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា បញ្ហាកើតឡើងក្នុងពេលដែល ប្រទេសនៅអ៊ឺរ៉ុប បានព្យាយាមក្នុងការបង្កើន ទំហំទីផ្សាររបស់ខ្លួន នៅក្នុងប្រទេសចិនប៉ុន្តែ វាបានធ្វើឲ្យក្លាយ ទៅជាចំណុចខ្សោយ ដែលចិន អាចចាប់បានទៅវិញ។

រំលឹកដែរថាមួយរយៈចុងក្រោយនេះ ទំនាក់ទំនង រវាងចិននិងកាណាដា បានធ្លាក់ចុះដល់កម្រិតដ៏ទាបមួយ មិនធ្លាប់មាន ជាពិសេសចំពោះបញ្ហា នៃការចាប់ខ្លួនមេដឹកនាំ របស់ក្រុមហ៊ុន Huawei កាលពីឆ្នាំ២០១៨៕

ប្រែសម្រួល៖ស៊ុនលី

To Top