ព័ត៌មានអន្តរជាតិ

អង្គការ NASA បាញ់បង្ហោះកែវយឺត អវកាសជំនាន់ថ្មី ដើម្បីផ្តល់ពន្លឺ ដល់ចក្រវាឡជាលើកដំបូង

បរទេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ថា James Webb របស់អង្គការ NASA បានសាងសង់កែវយឺតឡើង ដើម្បីផ្តល់ឱ្យពិភពលោកនូវទិដ្ឋភាពភ្លឺ នៃសកលលោក ដូចដែលកាឡាក់ស៊ី ជាលើកដំបូងបានបង្កើតឡើង ត្រូវបានបាញ់បង្ហោះ ដោយគ្រាប់រ៉ុក្កែត កាលពីព្រឹកថ្ងៃសៅរ៍ ពីឆ្នេរសមុទ្រភាគឦសាន របស់អាមេរិកខាងត្បូង ដែលជាការបើកសករាជថ្មី នៃវិស័យតារាសាស្ត្រ ។

កែវយឺតអ៊ីនហ្វ្រារ៉េដ ដែលបានបង្កើតឡើងមាន តម្លៃ៩ពាន់លានដុល្លារ ដែលត្រូវបានពិពណ៌នា ដោយអង្គការ NASA ថា ជាកន្លែងសង្កេតការណ៍ដំបូងបង្អស់ នៃវិស័យវិទ្យាសាស្ត្រ នៃទស្សវត្សរ៍ក្រោយនេះ ត្រូវបានគេស្ទូចឡើង នៅខាងក្នុងច្រកដាក់ទំនិញ នៃគ្រាប់រ៉ុក្កែត Ariane 5 ដែលបានបាញ់បង្ហោះ នៅម៉ោងប្រហែល៧និង២០នាទីព្រឹក ត្រូវនឹងម៉ោង១២និង២០នាទី ពីមូលដ្ឋានបាញ់បង្ហោះរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប ហៅកាត់(ESA) នៅ French Guiana ។

ការបាញ់បង្ហោះ ចំថ្ងៃបុណ្យណូអែល ដោយគ្មានកំហុស ជាមួយនឹងការរាប់ថយក្រោយ ធ្វើឡើងជាភាសាបារាំង ត្រូវបានអនុវត្តនៅលើ បណ្តាញទូរទស្សន៍ NASA-ESA រួមគ្នា។

អ្នកអត្ថាធិប្បាយ របស់អង្គការ NASA បានលើកឡើងថា “ពីព្រៃត្រូពិចរហូតដល់ចុងនៃពេលវេលារបស់វា James Webb ចាប់ផ្តើមការធ្វើដំណើរត្រឡប់ ទៅកំណើតនៃចក្រវាឡ” ខណៈដែលយានបាញ់បង្ហោះ២ ដំណាក់កាលដែលបំពាក់ ដោយឧបករណ៍ ជំរុញគ្រាប់រ៉ុក្កែត២ បានរំពងសំឡេង លាន់ឡើង ដោយបានបើកបន្ទះបុកចូលទៅក្នុងមេឃ ។

អ្នកត្រួតពិនិត្យ ជើងហោះហើរ បានបញ្ជាក់មួយសន្ទុះ ក្រោយមក នៅគ្រាដែលថាមពលពន្លឺព្រះអាទិត្យរបស់ Webb ត្រូវបាន បញ្ចេញពន្លឺ ថាជាការផ្គត់ផ្គង់ថាមពល របស់កែវយឺត ដែលកំពុងដំណើរការ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top