ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី កម្រិត៥,៩រ៉ិចទ័រ វាយប្រហារភាគខាងកើត ប្រទេសជប៉ុន

ហុងកុង៖ ទីភ្នាក់ងារព័ត៌មាន ចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ថា គ្រោះរញ្ជួយដី កម្រិត៥,៩រ៉ិចទ័រ វាយ ប្រហារភាគខាងកើតប្រទេសជប៉ុន ។

គ្រោះរញ្ជួយដី ដែលមានកម្រិត៥,៩រ៉ិចទ័រ បានរញ្ជួយនៅចម្ងាយ៥៥គីឡូម៉ែត្រ ខាងជើងឈៀងខាងកើត នៃទីក្រុងហ៊ីរ៉ារ៉ា ប្រទេសជប៉ុន នៅម៉ោង៨និង២៦នាទី ម៉ោងសកល នៅថ្ងៃអាទិត្យនេះ ។

ចំណុចកណ្តាល នៃគ្រោះរញ្ជួយដី ដែលមានជម្រៅ១០គីឡូម៉ែត្រ ត្រូវបានកំណត់ដំបូង រង្វាស់២៥.២២៥៧ដឺក្រេ នៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១២៥.៥៩១៧ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត ។

បន្ទាប់ពីមានគ្រោះរញ្ជួយដី នេះកើតឡើង មិនទាន់មានសេចក្តីរាយការណ៍លម្អិត ថាតើមានអ្នករងគ្រោះ ឬខូចខាតអ្វីនៅ ឡើយទេ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top