“តាំងពីដើមមក នៅតំបន់ស៊ីនជាំងគ្មាន អង្គការណាមួយនិងបុគ្គលណាមួយ បង្ខិតបង្ខំឱ្យប្រជាជនគ្រប់ជនជាតិ ធ្វើពលកម្មនោះទេ ប្រជាជនគ្រប់ជនជាតិ អាចប្រកបអាជីវកម្មតាមម្ចាស់ការនិងសេរីភាព ។” ចំពោះអ្វីដែលហៅថា “សេចក្ដីព្រាងច្បាប់ស្ដីពី ការបង្ការការបង្ខំឱ្យធ្វើពេលកម្ម នៅភូមិភាគស្វយ័ត វៃអូអឺស៊ីនជាំង ប្រទេសចិន“ដែលអាមេរិកបានចុះហត្ថលេខានាពេលថ្មីៗកន្លងទៅនេះ ភូមិភាគស្វយ័តជនជាតិវៃវូអឺ ស៊ីនជាំងបានរៀបចំធ្វើសន្និសីទ សារព័ត៌មាននៅថ្ងៃទី២៥ ខែធ្នូ ក្នុងន័យប្រើប្រាស់ការពិតជាក់ស្តែងលាតត្រដាងនូវពាក្យចចាមអារ៉ាម ពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង ដែលប្រឌិតឡើងដោយអាមេរិក និងឧបាយកលនយោបាយ របស់អាមេរិកដែលបាន លូកដៃគ្រប់គ្រងកិច្ចការប្រទេសចិន ដើម្បីសម្រេចបាននូវការប៉ុនប៉ង “ទប់ស្កាត់ប្រទេសចិនដោយយក បញ្ហាស៊ីនជាំងធ្វើជាលេស ” ។
ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃដដែល លោក អាប៊ូទូកយូមូជាំង រ៉ូហឺម៉ាន់ កម្មករបេះសំឡីកប្បាសនៃ តំបន់ស៊ីនជាំងបានចែករំលែក បទពិសោធន៍ការងារបេះសំឡីកប្បាសដោយយន្តូបនីយកម្ម ។ លោកបានថ្លែងថា “មិនដល់មួយថ្ងៃក៏អាចបេះ សំឡីកប្បាសលើផ្ទៃដីជាង ១៣ហិតា និងអាចទទួលបានប្រាក់ចំណូលសុទ្ធ ៣សែនប្រាក់យាន់ចិន” ។
ប្រការនេះអាចឃើញថា មិនថាអនុលោមតាម សនិ្ធសញ្ញាអន្តរជាតិ ឬច្បាប់កំណត់របស់ប្រទេសចិន ឬសង្កេតឃើញពីការពិតជាក់ស្តែង អ្វីដែលហៅថា តំបន់ស៊ីនជាំង “បង្ខិតបង្ខំឱ្យធ្វើពលកម្ម” សុទ្ធតែជាពាក្យភូតកុហកសុទ្ធសាធ ! អាមេរិកចាត់វិធានការដ៏អាក្រក់ លើមូលដ្ឋានពាក្យភូតកុហក ធាតុពិតគឺចង់លុបបំបាត់ ចោលសិទ្ធិរបស់ប្រជាជនគ្រប់ជនជាតិនៃតំបន់ស៊ីនជាំង ក្នុងការធ្វើពលកម្មដើម្បីមាន ជីវភាពរស់នៅធូរធារ ក៏ដូចជាបំផ្លិចបំផ្លាញភាពរុងរឿង និងស្ថិរភាពនៃតំបន់ស៊ីនជាំង និងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនផងដែរ ។
នៅថ្ងៃដដែល សហគមន៍ឧស្សាហកម្មវាយនភណ្ឌ និងសមាគមមុខរបរចំនួន ១២ របស់ចិនបានចេញផ្សាយ សេចកី្តថ្លែងការណ៍រួម ដោយបានលើកឡើងថា អាមេរិកបានបិទស្លាកក្លែងក្លាយស្តីពី “បង្ខិតបង្ខំឱ្យធ្វើពលកម្ម” លើផលិតផលទាំងអស់ដែល ផលិតនៅតំបន់ស៊ីនជាំង តាមពិតទៅ នេះជាទង្វើអនុត្តរភាពដែល បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទិ្ធមនុស្សជាមូលដ្ឋាន នៃតំបន់ស៊ីនជាំង រំខាននិងបំផ្លាញខ្សែសង្វាក់ ផ្គត់ផ្គង់អន្តរជាតិ ក៏ដូចជាបំផ្លាញសិទ្ធ និងប្រយោជន៍របស់មជ្ឈដ្ឋាន ពាណិជ្ជកម្មនិងអ្នកប្រើប្រាស់លើឆាកអន្តរជាតិផងដែរ ។
តើការធ្វើពលកម្មនៅតំបន់ស៊ីនជាំង មានសភាពការណ៍យ៉ាងណា សហគមន៍អន្តរជាតិមានការ ទទួលស្គាល់ជាទូទៅយូរហើយ ។ តាំងពីចុងឆ្នាំ២០១៨មក ឥស្សរជនចំនួនជាង២១០០នាក់ ដែលមកពីប្រទេស និងតំបន់ចំនួនជាង១០០ ធ្លាប់បានទៅបំពេញទស្សនកិច្ច នៅតំបន់ស៊ីនជាំង ។ ពួកគេបានចុះទៅត្រួតពិនិត្យនៅដីស្រែ រោងចក្រនិងគ្រួសារនៅជនបទ ដែលបានមើលឃើញផ្ទាល់ភ្នែក នូវស្ថានភាពធ្វើពលកម្មរបស់ ប្រជាជនគ្រប់ជនជាតិនៅតំបន់ស៊ីនជាំង ហើយបាននាំគ្នាកោតសរសើរ គោលនយោបាយនិងសមិទ្ធផលលើវិស័យការធានា ធ្វើពលកម្មនៃតំបន់ស៊ីនជាំង ។ ប្រការនេះជាការទទួលស្គាល់ ជាទូទៅរបស់សហគមន៍អន្តរជាតិ ដែលមិនអាចបដិសេធដោយសារអ្វីដែលហៅថា “សេចក្ដីព្រាងច្បាប់” របស់អាមេរិកនោះឡើយ !
បច្ចុប្បន្ននេះ សេដ្ឋកិច្ចនៃតំបន់ស៊ីនជាំង រីកចម្រើនជាបន្តបន្ទាប់ មានសុខដុមនីយកម្មក្នុងសង្គម ជីវភាពរស់នៅរបស់ប្រជាជន ក៏ទទួលបានការកែលម្អផងដែរ ស៊ីនជាំងបាននិងកំពុងស្ថិតក្នុងដំណាក់កាលមាន វិបុលភាពនិងវឌ្ឍនភាពល្អ បំផុតក្នុងប្រវត្តិសាស្ត្រ ។ ការពិតជាក់ស្តែងមុខជា នឹងបញ្ជាក់ឱ្យឃើញថា ពាក្យភូតកុហកនិងឧបាយកលដ៏អាក្រក់របស់អាមេរិក មិនអាចរារាំងភាពរុងរឿង និងវិវឌ្ឍរីកចម្រើនរបស់ តំបន់ស៊ីនជាំងនោះទេ ហើយក៏មិនអាចទប់ស្កាត់ភាព ខ្លាំងក្លារបស់ប្រទេសចិនផងដែរ ទង្វើទាំងនេះគ្រាន់តែនឹងធ្វើឱ្យអាមេរិកខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន ហើយគ្មានផលចំណេញអីទាល់តែសោះ !