ប៉េកាំង៖ អ្នកវិភាគបានប្រាប់ស៊ីនហួថា ការចុះហត្ថលេខារបស់ សហរដ្ឋអាមេរិកលើអ្វីដែលគេហៅថា “ច្បាប់ការពារការងារដោយបង្ខំអ៊ុយហ្គ័រ” ទៅជាច្បាប់ដែលហាមឃាត់ ការនាំចូលពីតំបន់ស៊ីនជាំង របស់ប្រទេសចិន គឺជាការគំរាមកំហែងផ្នែកសេដ្ឋកិច្ច និងការប៉ុនប៉ងមួយទៀត ដើម្បីជ្រៀតជ្រែកក្នុងកិច្ចការ ផ្ទៃក្នុងរបស់ប្រទេសចិន។
លោក Muhammad Asif Noor នាយកវិទ្យាស្ថានសិក្សាសន្តិភាព និងការទូត ដែលមានមូលដ្ឋាននៅទីក្រុងអ៊ីស្លាម៉ាបាដ បានលើកឡើងថា ច្បាប់នេះផ្អែកលើព័ត៌មានមិនច្បាស់លាស់ និងការរើសអើងចំពោះប្រទេសចិន គឺជា “ការជ្រៀតជ្រែកយ៉ាងច្បាស់លាស់ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន និងជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ” ។ .
លោក Noor បានចង្អុលបង្ហាញថា គោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិក ត្រូវបានលំអៀងទៅរកការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសនានា ប៉ុន្តែពិភពលោកលែង ងងឹតងងុលទៀតហើយ។
លោក Abdul-Raziq Ziyada អ្នកវិភាគនយោបាយជនជាតិស៊ូដង់ មើលឃើញការ សម្រេចចិត្តរបស់អាមេរិកថាជា “ការរំលោភយ៉ាងច្បាស់លាស់ នៃច្បាប់អន្តរជាតិ ដែលគ្រប់គ្រងទំនាក់ទំនង រវាងប្រទេសនានា”។
ការចុះហត្ថលេខាលើទង្វើនេះ គឺជា “ការបន្តនៃព័ត៌មានមិនពិត ដ៏យូររបស់សហរដ្ឋអាមេរិក អំពីជនជាតិចិនដែលរស់នៅ ក្នុងតំបន់តំបន់ស៊ីនជាំង និងការប៉ុនប៉ងច្បាស់លាស់ ក្នុងការដាក់បញ្ចូលនយោបាយ លើទំនាក់ទំនងសេដ្ឋកិច្ច” រវាងប្រទេសចិន និងសហរដ្ឋអាមេរិក នេះបើយោងតាមលោក Cavince Adhere ដែលជាអ្នកទំនាក់ទំនងអន្តរជាតិ ដែលមានមូលដ្ឋាននៅប្រទេសកេនយ៉ា។
លោក Adhere បានលើកឡើងថា ការដាក់ទណ្ឌកម្មរបស់ រដ្ឋបាលសហរដ្ឋអាមេរិក ប្រឆាំងនឹងតំបន់ស៊ីនជាំង អាចនាំឱ្យមានស្ថានភាពដែលអាជីវកម្ម និងអ្នកប្រើប្រាស់របស់អាមេរិក និងចិន ត្រូវតែប្រឈមមុខនឹងផលប៉ះពាល់នៃ “នយោបាយបំពុល” ជំនួសឱ្យការរីករាយនឹងភាគលាភ នៃសកលភាវូបនីយកម្មសេដ្ឋកិច្ច ៕
ដោយ ឈូក បូរ៉ា