កិច្ចប្រជុំការងារ ជន បទរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានបើកធ្វើនៅក្រុងប៉េកាំង ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ខែធ្នូ ។ លោកអគ្គលេខាការបក្ស Xi Jinping បាន គូសបញ្ជាក់ថា អ្នកទាំងអស់គ្នា សុទ្ធតែមានទំនួលខុសត្រូវ ក្នុងការធានាសន្តិសុខស្បៀង។ លោកបានសង្កត់ធ្ងន់ ទៅលើពាក្យថា ទំនួលខុសត្រូវ ក្នុងសុន្ទរកថាសំខាន់ ដែលពាក្យនេះមានន័យ សែនសំខាន់ ។
កសិកម្មជាមូលដ្ឋានគ្រឹះ នៃប្រទេសជាតិ ។ តាំងពីសមាជបក្សកុម្មុយនិស្តចិន លើកទី ១៨មក លោកអគ្គលេខាធិការ Xi Jinping បានយកចិត្តទុកដាក់ ចំពោះការងារជនបទ កសិកម្មនិងកសិករ និង បានផ្តោតលើសន្តិសុខស្បៀង ជាប់រហូតមក ។ ស្ថិតនៅចំពោះមុខនឹងបម្រែ បម្រួលនិម្មាបនកម្ម ដែលពុំធ្លាប់មានក្នុង មួយរយឆ្នាំ និងទីប្រសព្វជាប្រវត្តិសាស្រ្ត នៃគោល ដៅតស៊ូមួយរយឆ្នាំទាំងពីរ ក្នុងកិច្ចប្រជុំឆ្នាំនេះ លោកអគ្គលេខាធិការ ក្រើនរំលឹកពីសន្តិសុខស្បៀង និង សង្កត់ធ្ងន់លើទំនួលសុខត្រូវ តើវាមានអត្ថន័យជ្រាលជ្រៅយ៉ាងណា?
ត្រូវរួមគ្នារ៉ាប់រង ទំនួលខុសត្រូវ ខាងសន្តិសុខស្បៀង មានសន្តិសុខស្បៀង ទើបមានសន្តិសុខជាតិ ។ ការធានាសន្តិសុខស្បៀងប្រកបដោយសារៈសំខាន់។ បរិមាណផលិតស្បៀងរបស់ប្រទេសចិន បានលើសពី ០,៦៥ ទ្រីលានគីឡូក្រាម ៧ ឆ្នាំ ជាប់ ដែលបានធានាយ៉ាងខ្លាំង នូវសន្តិសុខស្បៀង នៃប្រទេសចិន ដែលមានប្រជនជន ១៤០០ លាននាក់ ។ ប៉ុន្តែដោយសារមាន មនុស្ស ច្រើនមានដីស្រែតិច ការផ្គត់ផ្គង់ស្បៀង របស់ប្រទេសចិន នៅតែមានភាពតានតឹង ក្នុងរយៈកាលមធ្យមនិងរយៈកាលយូរ ។
ការរីករាលដាលនៃជំងឺឆ្លង និងអាកាស ធាតុអាក្រក់ខ្លាំង ជាដើមបាននាំមកនូវអស្ថិរភាព ដល់ការផលិតស្បៀងជាសកល ។ ការធានាឱ្យសេដ្ឋកិច្ច និងសង្គមអភិវឌ្ឍ ដោយស្ថិរភាព ចាំបាច់ត្រូវធានាស្ថិរភាព នៃជនបទ កសិកម្ម និងកសិករ ក៏ដូចជាសន្តិសុខស្បៀង ដើម្បីឆ្លើយ តបនឹងអស្ថិរភាព ខាងក្រៅតាមរយៈការធានា ការផ្គត់ផ្គង់ស្បៀង ក្នុងស្រុក ។
ត្រូវធានាយ៉ាង ខ្លាំង នូវប្រភេទកសិផល សំខាន់ៗ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្គត់ផ្គត់ស្បៀង របស់ប្រទេសចិន មានសភាពគ្រប់គ្រាន់ ប៉ុន្តែការនាំចូល សណ្តែកសៀង និងប្រេងរុក្ខជាតិមានទ្រង់ទ្រាយធំបង្គួរ គឺពឹងលើបរទេសខ្លាំង ។ ក្នុងឆ្នាំ ២០២០ ប្រទេសចិននាំចូលសណ្តែកសៀងលើសពី ១០០ លានតោន និងប្រេង រុក្ខជាតិចំនួន ៩៨៣ ម៉ឺនតោន ។
លោក Xi Jinping បានគូសបញ្ជាក់ថា ការធានាឱ្យបានល្អនូវការផ្គត់ផ្គង់ ផលិតផលថ្នាក់បឋមជាបញ្ហា ជាលក្ខណៈយុទ្ធសាស្ត្រដ៏សំខាន់មួយ ដូច្នេះត្រូវផ្តោតលើការបង្កបង្កើត ស្បៀង និងការផ្គត់ផ្គង់កសិផលសំខាន់ៗ យ៉ាងពេញទំហឹង រក្សាលំនឹង ទំហំដាំស្បៀង ពង្រីកយ៉ាងខ្លាំង នូវការបង្កបង្កើត សណ្តែកសៀងនិងសម្ភារៈប្រេង ។
ត្រូវរក្សាដីស្រែទំហំ ១,២ លានហិកតាយ៉ាងប្រាកដប្រជា ដីស្រែជាឬសគល់ នៃការបង្កបង្កើតស្បៀង និងជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍជានិរន្តរភាព របស់ប្រជាជាតិចិន ។ កិច្ចប្រជុំលើកនេះបានរៀបចំចាត់ចែង នូវវិធានការមួយចំនួន ដូចជាអនុវត្ត ឱ្យបានល្អនូវការ ការពារដីស្រែ ពង្រឹងទំនួលខុសត្រូវ ក្នុងការអភិរក្សដីស្រែ បង្កើនការគ្រប់គ្រង ចំពោះការប្រើប្រាស់ដីស្រែ និង ស្ថាបនាដីស្រែកសិកម្មទំហំ ១០០ លានមូ(ស្មើនឹង ៦,៦៧ លានហិកតា)តាមស្តង់ដារខ្ពស់ ។
“មិនអាចមានរោគភ្លេចភ្លាំង លើបញ្ហាហូបបាយ” “សូម្បីតែមានជីវភាពធូរធារពីមួយថ្ងៃ ទៅមួយថ្ងៃ ក៏គ្មានសិទ្ធិខ្ជះខ្ជាយដែរ” “ពេលណាក៏មិនអាចនិយាយថា គ្មានបញ្ហា ស្បៀងឡើយ” “អំពីបញ្ហាស្បៀង ត្រូវមើលឱ្យបានជ្រាលជ្រៅ និងវែងឆ្ងាយ”…តាំងពីសមាជកបក្ស កុម្មុយនិស្តចិន លើកទី ១៨ មក លោកអគ្គ លេខាធិការបក្ស Xi Jinping បានយកចិត្តទុកដាក់ខ្ពស់ចំពោះសន្តិសុខស្បៀង ដែលជាបញ្ហានិរន្ត៍ ហើយក្រើនរំលឹកជានិច្ច និងបង្កើនការរៀបចំ ចាត់ចែង ដើម្បីធានាស្ថិរភាពនៃឃ្លាំងស្បៀងជាតិ ក្នុងន័យតាំងមូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់ការអភិវឌ្ឍ៕