ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បិទការធ្វើដំណើរលើប្រទេសចំនួន ១២ ដោយភ័យខ្លាចពីការរាលដាល មេរោគអូមីក្រុង 

តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានពាក់កណ្តាល ផ្លូវការរបស់អ៊ីរ៉ង់ ISNA បានរាយការណ៍ថា អ្នកដំណើរដែលមកដល់ពីប្រទេសចំនួន ១២ ត្រូវបានហាមឃាត់មិនឱ្យចូលទៅក្នុងប្រទេសអ៊ីរ៉ង់រយៈពេល ១៥ថ្ងៃ ដោយសារតែការភ័យខ្លាចនៃប្រភេទថ្មីនៃជំងឺកូវីដ-១៩ អូមីក្រុង។

បំរាមដែល​មាន​ប្រសិទ្ធភាព​រួច​ ហើយ​នៅ​ថ្ងៃ​សៅរ៍​កន្លងមកនេះ​គ្របដណ្ដប់​លើ​ប្រទេស​អាហ្វ្រិក​ចំនួន​៨ ដូចជា បូតស្វាណា ណាមីប៊ី ម៉ូសំប៊ិក អេសវ៉ាទីនី ឡេសូតូ ហ្ស៊ីមបាវ៉េ ម៉ាឡាវី និង​អាហ្វ្រិក​ខាងត្បូង និង​ប្រទេស​អឺរ៉ុប​ចំនួន​៤ គឺ​អង់គ្លេស បារាំង ន័រវេស និង​ដាណឺម៉ាក។  នេះបើយោងតាមក្រសួងមហាផ្ទៃអ៊ីរ៉ង់។

សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសផ្សេងៗ ក្រសួងបានកំណត់ការបញ្ជូនវិញ្ញាបនបត្រវ៉ាក់សាំង និងការធ្វើតេស្ត PCR អវិជ្ជមានមុនពេលចូលប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងសុខាភិបាលរបស់ប្រទេស អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៨៥៧ ករណីដែលបង្កើនការឆ្លងសរុបរបស់ប្រទេសកើនឡើងដល់ ៦,១៨៤,៧៦២ករណី។

នៅក្នុងប្រទេសអ៊ីរ៉ង់ ជំងឺរាតត្បាតក៏បានឆក់យកជីវិតមនុស្សចំនួន ៥២ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១៣1,៤០០នាក់ក់។

ក្រសួងបានឲ្យដឹងថា មនុស្សសរុបចំនួន ៦,០២៦,៣៧៨នាក់បានជាសះស្បើយពីជំងឺនេះ ឬត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេស ខណៈដែល ២៧៧៤នាក់នៅតែស្ថិតក្នុងបន្ទប់ថែទាំដែលពឹងផ្អែកខ្លាំង ICU៕ដោយ ឈូក បូរ៉ា

To Top