ព័ត៌មានអន្តរជាតិ

រុស្សី បន្តជួយដល់យោធារបស់ប្រទេសម៉ាលី ទោះរងការរិះគន់ពីសំណាក់លោកខាងលិច

បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតបរទេសនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាប្រទេសរុស្សីនឹងបន្តផ្តល់ជំនួយយោធា ទៅដល់ប្រទេសម៉ាលីដដែលទោះបីជា
កំពុងទទួលបានពាក្ យរិះគន់ធ្ងន់ធ្ងរពីសំណាក់បណ្តាប្រទេសលោកខាងលិចក្តី។

ប្រទេសដែលមានរួមដូចជាប្រទេសបារាំងកាណាដា និងប្រទេសអ៊ឺរ៉ុប១៣ ផ្សេងទៀតកាលពីសប្តាហ៍មុនបានប្រកាសថ្កោលទោសយ៉ាង ខ្លាំងចំពោះរដ្ឋាភិបាលក្រុងមូស្គូ
ដែលបានជួយសម្របសម្រួល ដល់ក្រុមយោធាឯកជនពីក្រុមដែលមានការគាំទ្រ ដោយរុស្សីមានឈ្មោះថា Wagner ទៅឲ្យប្រទេសម៉ាលី។

ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលនៃប្រទេសម៉ាលី បានធ្វើការបដិសេធដាច់ខាតថា មិនបានប្រើប្រាស់វត្តមានរបស់ យោធាឯកជនរបស់រុស្សីឡើយប៉ុន្តែអះអាងថា ពិតជាមាន
វត្តមានរបស់ក្រុមគ្រូបណ្តុះបណ្តាលរុស្សី នៅក្នុងប្រទេសប៉ុន្តែស្ថិតនៅក្នុងផ្នែក មួយនៃកិច្ចព្រមព្រៀងទ្វេភាគីប៉ុណ្ណោះ នៃប្រទេសទាំងពីរម៉ាលីនិងរុស្សី៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top