បរទេស៖ ប្រសិតពិសេស អង្គការសហប្រជាជាតិថ្មី ប្រចាំនៅប្រទេសមីយ៉ានម៉ា បាននិយាយនៅថ្ងៃចន្ទថា លោកស្រី មានក្តីព្រួយបារម្ភជាខ្លាំង ចំពោះអំពើហិង្សា កំពុងតែកើនកម្តៅឡើង នៅក្នុងប្រទេសនេះ និងបានស្នើឲ្យមាន បទឈប់បាញ់គ្នា ក្នុងឆ្នាំថ្មី រវាងយោធា និងក្រុមប្រឆាំង។
ប្រេសិតពិសេស លោកស្រី Noeleen Heyzer គឺមានក្តីព្រួយបារម្ភជាខ្លាំង ចំពោះអំពើហិង្សា ដែលកំពុងតែបន្តកើនឡើង នៅក្នុងរដ្ឋ Kayin និងផ្នែកដទៃទៀតនៃប្រទេសមីយ៉ានម៉ា នេះបើយោងតាមសម្តីរបស់លោកស្រី និយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដំបូងរបស់លោកស្រី ចាប់តាំងពីឡើងកាន់តំណែងមក។
ក្រៅពីនោះ លោកស្រីក៏បានស្នើឲ្យគ្រប់ភាគីទាំងអស់អនុញ្ញាតមានការផ្តល់ជំនួយមនុស្សធម៌ ដល់អ្នកដែលកំពុងតែខ្វះខាត ដោយរួមបញ្ចូលទាំងអ្នកដែលត្រូវបង្ខំចិត្តឲ្យរត់ភៀសខ្លួនគេចពីអំពើហិង្សា និងស្នើឲ្យគ្រប់ភាគីទាំងអស់ចូលរួមក្នុងបទឈប់បាញ់គ្នាក្នុងឆ្នាំថ្មី។
គួរបញ្ជាក់ថា កិច្ចប្រឹងប្រែងការទូតដើម្បីដោះស្រាយវិបត្តិដឹកនាំដោយអង្គការសហប្រជាជាតិ និងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ រហូតមកទល់ពេលបច្ចុប្បន្ននេះ មានភាពរីកចម្រើនតូចតួចប៉ុណ្ណោះ ដោយនាយឧត្តមសេនីយ៍នានា បដិសេធ មិនចូលរួមចរចាជាមួយក្រុមប្រឆំាង៕
ប្រែសម្រួល៖ប៉ាង កុង