បរទេស ៖ យោងតាមការចេញផ្សាយ របស់ CGTN នៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាស ក្នុងការលើកលែង បម្រាម ធ្វើដំណើរ ចំពោះបណ្តាប្រទេស អាហ្វ្រិក ខាងត្បុងចំនួន ៨ចំពោះមុខបញ្ហា នៃការរីករាលដាល មេរោគកូវីដថ្មីអូមីក្រុង ។
នៅក្នុងគោលការ បម្រាមចុង ក្រោយដែលធ្វើឡើង ដោយលោកប្រធានាធិបតីរូបនេះ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា កន្លងបានបញ្ជាក់ថា ចំពោះអ្នកដំណើរទាំងឡាយណា ដែលបានធ្វើដំណើរ ចេញ ពីបណ្តាប្រទេសទាំងនេះ ក្នុង រយៈពេល ១៤ថ្ងៃគឺហាមប្រាមដាច់ខាត មិនឲ្យធ្វើដំណើរចូលក្នុង ប្រទេសអាមេរិកឡើយ ។
បណ្តាប្រទេសទាំងនោះមានដូចជា South Africa, Botswana, Zimbabwe, Namibia, Lesotho, Eswatini, Mozambiqueនិង Malawiជាដើម។
គួរឲ្យដឹងដែរថាការសម្រេចចិត្តនេះបានធ្វើឡើងនៅក្រោយ ពេលដែលភ្នាក់ងារជំងឺឆ្លង របស់អាមេរិក CDC បានធ្វើការស្រាវជ្រាវ និងសិក្សាអស់រយៈពេលជាច្រើន សប្តាហ៍មកហើយអំពីកម្លាំង នៃមេរោគថ្មីអូមីក្រុងនេះ ៕
ប្រែសម្រួល៖ស៊ុនលី