Covid-19

កូរ៉េខាងត្បូង រកឃើញអ្នកឆ្លងវីរុសបំប្លែងខ្លួនថ្មី ដល់ទៅ៥៥៨នាក់ ខណៈអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ជាង៥.០០០នាក់

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពី ករណីឆ្លងជំងឺកូវីដ-១៩ចំនួន ៥.៤០៩ករណីបន្ថែមទៀត គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ បើធៀបនឹងរយៈពេល ២៤ម៉ោងមុន ដែលនាំចំនួនអ្នកឆ្លងសរុបកើនដល់ ៦២០.៩៣៨នាក់ ។

ករណីផ្ទុកជំងឺប្រចាំថ្ងៃ បានកើនឡើងពី ៣.៨៦៥នាក់នៅថ្ងៃមុន ដែលកើនឡើងលើសពី ៥.០០០នាក់ នៅក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នា។

ការកើតឡើងវិញនាពេលថ្មីៗនេះ គឺបណ្តាលមកពីការឆ្លងជាចង្កោមតូចៗ នៅក្នុងតំបន់ទីប្រជុំជនទីក្រុងសេអ៊ូល ។

ក្នុងចំណោមករណីថ្មី ១.៨៦៩នាក់ គឺជាអ្នករស់នៅទីក្រុងសេអ៊ូល ។ ចំនួនអ្នកឆ្លងថ្មីដែលរស់នៅក្នុងខេត្ត Gyeonggi និងទីក្រុងកំពង់ផែភាគខាងលិច Incheon មានចំនួន ១.៦០៨នាក់និង ៣០៩នាក់ ។

ចំនួននៃការឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron គឺ៥៥៨នាក់ រួមទាំងករណីនាំចូល ២៥២នាក់ និងការឆ្លងក្នុងស្រុក ៣០៦នាក់ កើនឡើង ១០៩នាក់ពីថ្ងៃមុន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top