ព័ត៌មានអន្តរជាតិ

លោក Putin និង Biden ជួបពិភាក្សាគ្នា តាមទូរស័ព្ទ ដើម្បីឈានរកដំណោះស្រាយ សន្តិសុខជាមួយគ្នា

បរទេស៖ប្រធានាធិបតីនៃសហរដ្ឋអាមេរិកលោក Joe Biden នឹងធ្វើការពិភាក្សាគ្នា ជាមួយនឹងប្រធានាធិបតីរុស្សី លោក Vladimir Putin តាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីដោះស្រាយបញ្ហា មិនទាន់ត្រូវរ៉ូវគ្នាមួយចំនួន ។

យោងតាមការប្រកាស ដោយក្រុមប្រឹក្សាសន្តិសុខជាតិ របស់អាមេរិកបានបញ្ជាក់ទៀតថា មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នា លំអិតទៅលើប្រធាន បទធំៗដូចជា បញ្ហាការទូតនិងបញ្ហាក្តៅ នៅតាមបណ្តោយព្រំដែន ប្រទេសរុស្សីផង ។

សប្តាហ៍កន្លងមកលោក Putin ធ្លាប់បានដាក់សំណើរមួយ យ៉ាងច្បាស់ទៅឲ្យណាតូហើយថា មិនត្រូវអនុញ្ញាតិឲ្យអ៊ុយក្រែន ក្លាយជាសមាជិកមួយ នៅក្នុងអង្គការនេះដាច់ខាតប្រសិនបើមិនចង់ ប្រឈមមុខគ្នាកាន់តែធ្ងន់ធ្ងរជាងនេះ ។

ក្នុងនោះផងដែរលោក Putin ក៏បានសុំឲ្យណាតូបញ្ឈប់ជាបន្ទាន់ នូវការដាក់ពង្រាយកងកម្លាំងយោធា របស់ខ្លួននៅតាមតំបន់អ៊ឺរ៉ុប ខាងកើតនិងក៏ដូចជា
អ៊ឺរ៉ុបខាងកើតផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top