បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើកិច្ចសន្ទនាគ្នា តាមទូរស័ព្ទ ជាមួយនឹងប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ហើយនេះគឺជាកិច្ចសន្ទនាគ្នា បែបនេះលើកទី២ របស់មេដឹកនាំទាំងពីរ ក្នុងរយៈពេលមួយខែកន្លងមក។
ភាពតានតឹង នៅតាមព្រំដែន នៃប្រទេសអ៊ុយក្រែន និងសំណើសុំចូលជាសមាជិក ណាតូរបស់ប្រទេស អ៊ុយក្រែន ត្រូវបានគូស បង្ហាញ ពីចំណុចពិភាក្សាគ្នា សំខាន់ៗមួយចំនួន មានក្នុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទ ដែលបានប្រព្រឹត្តទៅអស់រយៈ ពេលប្រហែល៥០នាទី ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា លោក ពូតីន ដែលស្នើឲ្យមានកិច្ចសន្ទនាគ្នា តាមទូរស័ព្ទនោះ បានមានប្រសាសន៍ថា ការចូលជាសមាជិកសម្ពន្ធមិត្តយោធាណាតូ របស់ប្រទេសអ៊ុយក្រែន នឹងបង្កឲ្យមានការគម្រាមកំហែងសន្តិសុខ ចំពោះប្រទេសរុស្ស៊ី ។
គួរបញ្ជាក់ថា នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ លើកទីមួយរវាងមេដឹកនាំទាំងពីរ កាលពីថ្ងៃទី០៧ ខែធ្នូ លោក បៃដិន បាននិយាយប្រាប់លោក ពូទីនថា ប្រទេសរុស្ស៊ី នឹងប្រឈមមុខនឹងការដាក់ពិន័យសេដ្ឋកិច្ចធ្ងន់ធ្ងរឡើង ប្រសិនបើធ្វើសកម្មភាពយោធា ទៅលើប្រទេសអ៊ុយក្រែន៕
ប្រែសម្រួល៖ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
