ប៉េកាំង៖ សភាពាណិជ្ជកម្មចិន សម្រាប់ការនាំចូល និងនាំចេញវាយនភណ្ឌ បានជំរុញឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្ម និងការគាបសង្កត់ទាំងអស់ របស់ខ្លួនលើវាយនភណ្ឌ ដែលផលិតនៅតំបន់ស៊ីនជាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នាពេលថ្មីៗនេះ ភាគីសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើអ្វីដែលគេហៅថា “ច្បាប់ការពារការងារដោយ បង្ខំជនជាតិអ៊ុយហ្គ័រ” ទៅជាច្បាប់ដែលហាមឃាត់ ការនាំចូលផលិតផល ដែលទាក់ទងនឹងវាយនភ័ណ្ឌពី តំបន់ស្វយ័តស៊ីនជាំង អ៊ុយហ្គ័ររបស់ចិន។ សភាបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា...
ប៉េកាំង៖ អ្នកវិភាគបានប្រាប់ស៊ីនហួថា ការចុះហត្ថលេខារបស់ សហរដ្ឋអាមេរិកលើអ្វីដែលគេហៅថា “ច្បាប់ការពារការងារដោយបង្ខំអ៊ុយហ្គ័រ” ទៅជាច្បាប់ដែលហាមឃាត់ ការនាំចូលពីតំបន់ស៊ីនជាំង របស់ប្រទេសចិន គឺជាការគំរាមកំហែងផ្នែកសេដ្ឋកិច្ច និងការប៉ុនប៉ងមួយទៀត ដើម្បីជ្រៀតជ្រែកក្នុងកិច្ចការ ផ្ទៃក្នុងរបស់ប្រទេសចិន។ លោក Muhammad Asif Noor នាយកវិទ្យាស្ថានសិក្សាសន្តិភាព និងការទូត ដែលមានមូលដ្ឋាននៅទីក្រុងអ៊ីស្លាម៉ាបាដ បានលើកឡើងថា ច្បាប់នេះផ្អែកលើព័ត៌មានមិនច្បាស់លាស់ និងការរើសអើងចំពោះប្រទេសចិន...
“តាំងពីដើមមក នៅតំបន់ស៊ីនជាំងគ្មាន អង្គការណាមួយនិងបុគ្គលណាមួយ បង្ខិតបង្ខំឱ្យប្រជាជនគ្រប់ជនជាតិ ធ្វើពលកម្មនោះទេ ប្រជាជនគ្រប់ជនជាតិ អាចប្រកបអាជីវកម្មតាមម្ចាស់ការនិងសេរីភាព ។” ចំពោះអ្វីដែលហៅថា “សេចក្ដីព្រាងច្បាប់ស្ដីពី ការបង្ការការបង្ខំឱ្យធ្វើពេលកម្ម នៅភូមិភាគស្វយ័ត វៃអូអឺស៊ីនជាំង ប្រទេសចិន“ដែលអាមេរិកបានចុះហត្ថលេខានាពេលថ្មីៗកន្លងទៅនេះ ភូមិភាគស្វយ័តជនជាតិវៃវូអឺ ស៊ីនជាំងបានរៀបចំធ្វើសន្និសីទ សារព័ត៌មាននៅថ្ងៃទី២៥ ខែធ្នូ ក្នុងន័យប្រើប្រាស់ការពិតជាក់ស្តែងលាតត្រដាងនូវពាក្យចចាមអារ៉ាម ពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង ដែលប្រឌិតឡើងដោយអាមេរិក និងឧបាយកលនយោបាយ...
ពិភពលោកនាសព្វថ្ងៃនេះ គឺពោរពេញទៅដោយភាព មិនប្រាកដប្រជា តែមនុស្សជាតិចង់បាន អនាគតដ៏ត្រចះត្រចង់មួយ។ មនុស្សជាតិក៏កំពុងស្ថិតនៅក្នុង សម័យកាលដែលពោរពេញ ទៅដោយបញ្ហាប្រឈម និងការកើនឡើងនូវហានិភ័យជាច្រើន។ កំណើនសេដ្ឋកិច្ច ជាសកលមានភាពយឺតយ៉ាវ ផលប៉ះពាល់នៃវិបត្តិហិរញ្ញវត្ថុ នៅតែបន្តកើតមាន ហើយគម្លាតនៃការអភិវឌ្ឍ ក៏កាន់តែរីកធំឡើង។ ជម្លោះប្រដាប់អាវុធកើតឡើងជារឿយៗ។ ផ្នត់គំនិតរបស់សង្គ្រាមត្រជាក់ និងនយោបាយឯកតោភាគី របស់មហាអំណាចនៅតែមាន។ ការគម្រាមកំហែងដល់ សន្តិសុខពិភពលោក អំពើភេរវនិយម...
ហាណូយ៖ ប្រទេសវៀតណាម បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៥,២១៨ករណីដែលក្នុងនោះមាន ១៥១៨២ករណី ឆ្លងក្នុងស្រុក និង ៣៦ករណីនាំចូល នេះបើយោងតាម ក្រសួងសុខាភិបាលរបស់ខ្លួន។ ក្នុងចំណោមមូលដ្ឋាននានា រដ្ឋធានីហាណូយរបស់វៀតណាម បានបន្តកត់ត្រាចំនួនអ្នកឆ្លងខ្ពស់បំផុត កាលពីថ្ងៃអាទិត្យដោយមានចំនួន ១,៩១០ ករណី បន្ទាប់មកខេត្តតៃនិញ ភាគខាងត្បូងមាន ៩២៨ ករណី និងភាគខាងត្បូងទីក្រុង...
វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយធំៗ របស់អាមេរិកបានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines, United Airlines ក្រុមហ៊ុន JetBlue Airways និង American Airlines បានលុបចោលជើងហោះហើរជាង ៧៥០ខ្សែ រួមគ្នានៅថ្ងៃបុណ្យណូអែល ហើយការលុបចោលត្រូវបាន កំណត់បន្តរហូតដល់ថ្ងៃអាទិត្យ ដោយបន្តផែនការក្នុងអំឡុងពេល ធ្វើដំណើរដ៏មមាញឹកបំផុតប្រចាំឆ្នាំ។...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មាន ចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ថា គ្រោះរញ្ជួយដី កម្រិត៥,៩រ៉ិចទ័រ វាយ ប្រហារភាគខាងកើតប្រទេសជប៉ុន ។ គ្រោះរញ្ជួយដី ដែលមានកម្រិត៥,៩រ៉ិចទ័រ បានរញ្ជួយនៅចម្ងាយ៥៥គីឡូម៉ែត្រ ខាងជើងឈៀងខាងកើត នៃទីក្រុងហ៊ីរ៉ារ៉ា ប្រទេសជប៉ុន នៅម៉ោង៨និង២៦នាទី ម៉ោងសកល នៅថ្ងៃអាទិត្យនេះ ។...
តៃវ៉ាន់៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសចិន បានបញ្ជូនផ្កាយរណប ធនធានថ្មីមួយ ទៅកាន់គន្លងតារាវិថី ដែលបានគ្រោងទុក ដោយបាញ់ចេញពី មជ្ឈមណ្ឌលបង្ហោះ ផ្កាយរណបតៃយួន នៅខេត្ត សានស៊ី នៅភាគខាងជើង នៃប្រទេសចិន នៅថ្ងៃអាទិត្យនេះ ។ ផ្កាយរណប...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បានធ្វើការដាស់តឿនក្រើនរំឭក ជុំវិញការអូសទម្លាក់ប្រទេសចូល ទៅក្នុងជម្លោះណាមួយ ទន្ទឹមនឹងលោកធ្វើការបញ្ជាក់ថា យោធារុស្ស៊ី បានធ្វើការបាញ់តេស្ត សាកល្បងមីស៊ីល ហោះលឿនជាងសម្លេង កាលពីយប់ថ្ងៃព្រហស្បតិ៍។ នៅក្នុងអំឡុង សន្និសីទកាសែត រយៈពេល៤ម៉ោង កាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បានទទូចថា...
បេនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ថា យ៉ាងហោចណាស់មនុស្ស ៦នាក់បានស្លាប់ នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ កាលពីល្ងាចថ្ងៃសៅរ៍ នៅកណ្តាលនៃ ការប្រារព្ធពិធីបុណ្យណូអែល នៅភាគឦសាននៃសាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ ហៅកាត់ថា (DRC) រដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងដូច្នេះ ។ យោងតាមឧត្តមសេនីយ៍ Ekenge Sylvain អ្នកនាំពាក្យរបស់អភិបាលខេត្ត...