បរទេស៖ យោងតាមការបញ្ជាក់ ដោយយោធា នៃប្រទេសរុស្សី នៅថ្ងៃសៅរ៍ បានឲ្យដឹងថាយោធារបស់ខ្លួន ប្រមាណជាជាង១០០០០នាក់ បានធ្វើដំណើរ វិលត្រឡប់មកកាន់មូលដ្ឋានទ័ព ក្នុងប្រទេសវិញ បន្ទាប់ពីបានធ្វើសកម្មភាពសមយុទ្ធយោធា ក្បែរទៅនឹងព្រំដែន នៃប្រទេសអ៊ុយក្រែន។ កាសែតក្នុងស្រុក Interfax បានបន្តទៀតថាសមយុទ្ធយោធា របស់រុស្សីបានធ្វើឡើង នៅតាមតំបន់ជាច្រើន ក្បែរទៅនឹងព្រំដែន ដែលក្នុងនោះរួមទាំង តំបន់ Crimea...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល ហៅថា (MOH) បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ករណីឆ្លងមេរោគ Omicron សរុបចំនួន៤៤៨ករណីត្រូវបានរកឃើញនៅក្នុងប្រទេសសិង្ហបុរី រហូតមកដល់បច្ចុប្បន្ន ដែលរួមមានករណីនាំចូលចំនួន៣៦៩នាក់ និងការឆ្លងមេរោគក្នុងស្រុកចំនួន ៧៩ករណី ។ ក្រសួងសុខាភិបាលក៏បាន ប្រកាសផងដែរថា...
បរទេស៖យោងតាមការអះអាង ដោយរដ្ឋទូតរុស្សី ប្រឆាំងនៅ ប្រទេសតូមិននីស្ថាន នៅថ្ងៃសៅរ៍ បានឲ្យដឹងថាប្រទេសរុស្សី បានធ្វើការបញ្ជាទិញ ឧស្ម័នធម្មជាតិ ហ្គាស ទ្វេដងសម្រាប់ឆ្នាំ២០២១ ក្នុងពេលដែលមានតម្រូវការ កើនឡើង។ រដ្ឋទូតលោក Alexander Blokhin បាននិយាយថាប្រទេសរុស្សី នៅក្នុងឆ្នាំនេះបានធ្វើការបញ្ជាទិញ ហ្កាស រហូតទៅ ដល់១០ពាន់លានម៉ែត្រគូប ពីប្រទេសតូមិននីស្ថាន ពោលគឺស្មើទៅនឹងពីរដង...
បាងកក៖ ក្រុមមន្ត្រីសុខាភិបាលថៃ បានឲ្យដឹងថា ប្រទេសថៃ បានរាយការណ៍ពីចង្កោមដំបូងរបស់ខ្លួន នៃជំងឺកូវីដ-១៩ ទម្រង់ថ្មីអូមីក្រុង នៅក្នុងខេត្ត Kalasin ភាគឦសានប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ (CCSA) មានករណីដែលត្រូវបានបញ្ជាក់ចំនួន ២២ករណីនៃទម្រង់អូមីក្រុង ដែលភ្ជាប់ទៅនឹងចង្កោម Kalasin ។ អ្នកនាំពាក្យរបស់ CCSA លោកស្រី...
ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានលើកឡើងថា ចិន សង្ឃឹមថា ប្រទេសជប៉ុន ចាត់វិធានការជាក់ស្តែង ដើម្បីគោរពពាក្យសម្តីរបស់ខ្លួន ស្តីពីការគាំទ្រគ្នាទៅវិញទៅមកក្នុងការធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិក និងលើការមិនធ្វើនយោបាយ លើវិស័យកីឡានេះឡើយ។ អ្នកនាំពាក្យចិនលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា ប្រធានគណៈកម្មាធិការអូឡាំពិករបស់ប្រទេសជប៉ុន លោក Yasuhiro Yamashita ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិក...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា មេបញ្ជាការកំពូលអ៊ីរ៉ង់ម្នាក់ បានលើកឡើងថា សមយុទ្ធរយៈពេល ៥ថ្ងៃនៅតំបន់ភាគខាងត្បូងនៃប្រទេស គឺជាការឆ្លើយតបទៅនឹង ការគំរាមកំហែង នាពេលថ្មីៗនេះរបស់អ៊ីស្រាអែល។ ប្រធានកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Mohammad Baqeri បានលើកឡើងថា ការគំរាមកំហែងនាពេលថ្មីៗនេះ ពីមន្ត្រីអ៊ីស្រាអែលមួយចំនួន បានជំរុញឱ្យភាគីអ៊ីរ៉ង់ រៀបចំការប្រកួតសង្រ្គាម ដែលត្រូវបានគេហៅថា “Great...
ឡុងដ៌៖ ចក្រភពអង់គ្លេស បានរាយការណ៍ ពីករណីឆ្លងវីរុសកូវីដ-១៩ ចំនួន ១២២,១៨៦ ករណីទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលលើសពី ១២០,០០០ ករណីប្រចាំថ្ងៃជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើម នៃជំងឺរាតត្បាត នេះបើយោងតាមតួលេខផ្លូវការ។ ករណីឆ្លងមេរោគសរុប នៅក្នុងប្រទេសកើនឡើង ដល់ ១១,៨៩១,២៩២ករណី។ ប្រទេសនេះ ក៏បានរាយការណ៍ ពីការស្លាប់ដែល...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសរុស្សី បានធ្វើការបាញ់បង្ហោះដោយជោគជ័យ នូវមីស៊ីលល្បឿនលឿន ជាងសំឡេង Tsirkon នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti បានរាយការណ៍ដោយដកស្រង់សម្តីរបស់លោកប្រធានាធិបតីនៅក្នុងកិច្ចប្រជុំរួមគ្នានៃក្រុមប្រឹក្សារដ្ឋ និងក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងអប់រំថា “ការបាញ់បង្ហោះប្រព័ន្ធមីស៊ីលល្បឿនលឿន Tsirkon...
វ៉ាស៊ីនតោន៖ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់ សហរដ្ឋអាមេរិក (CDC) បានកាត់បន្ថយរយៈពេលច័តាឡីស័ក សម្រាប់បុគ្គលិកថែទាំសុខភាពដែលឆ្លង COVID-19 ដោយសារតែកង្វះបុគ្គលិកមន្ទីរពេទ្យ ដែលជំរុញដោយការកើនឡើង នៃករណីថ្មី និងការសម្រាកនៅមន្ទីរពេទ្យ។ CDC បានកែប្រែគោលការណ៍ណែនាំរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដោយផ្តល់អនុសាសន៍ថាបុគ្គលិកថែទាំសុខភាព ដែលមិនមានរោគសញ្ញាត្រឡប់ទៅធ្វើការវិញបន្ទាប់ពី ៧ថ្ងៃជាមួយនឹងការធ្វើតេស្តអវិជ្ជមានដោយបន្ថែមថា “ពេលវេលានៅដាច់ដោយឡែកអាចត្រូវបានកាត់បន្ថយបន្ថែមទៀតប្រសិនបើមានការខ្វះខាតបុគ្គលិក” ។ ទីភ្នាក់ងារនេះក៏បានឲ្យដឹងផងដែរថា បុគ្គលិកទាំងនោះដែលបានទទួលវ៉ាក់សាំង ដែលបានណែនាំទាំងអស់...
ញូវដេលី៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឲ្យដឹងថា យន្តហោះចម្បាំងធុន MiG-21 របស់កងកម្លាំងអាកាសឥណ្ឌា (IAF) បានធ្លាក់នៅរដ្ឋ Rajasthan ភាគខាងលិចប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិន ស៊ិនហួ។ យន្តហោះបានធ្លាក់កាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលហ្វឹកហាត់ ហើយមិនមានព័ត៌មានណាមួយ ដែលអាចរកបានអំពីអ្នកបើកយន្តហោះនោះទេ ហើយរដ្ឋាភិបាលឥណ្ឌា ក៏មិនបានបង្ហាញពីទំហំនៃការខូចខាតផងដែរ។ ប្រភពបានឲ្យដឹងថា “ល្ងាចនេះ...