បាងកក៖ រដ្ឋបាលក្រុងបាងកក (BMA) បានប្រកាសថា ខ្លួននឹងលុបចោល រាល់ព្រឹត្តិការណ៍រាប់ថយក្រោយ ឆ្នាំថ្មីរបស់ខ្លួន ដោយសារតែការរីករាលដាល យ៉ាងឆាប់រហ័ស នៃមេរោគអូមីក្រុង។ យោងតាមអភិបាលរង ក្រុងបាងកក លោក Krianyos Sudlabha បានលើកឡើងថា រាល់សកម្មភាពបុណ្យចូលឆ្នាំថ្មី រួមទាំងពុទ្ធសាសនិក ដែលរៀបចំដោយ BMA នៅទូទាំង ៥០ស្រុក...
វ៉ាស៊ីនតោន៖ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានអនុញ្ញាតឲ្យក្រុមហ៊ុនឱសថអាមេរិក Merck’s ថ្នាំប្រឆាំងវីរុស សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទៅមធ្យម ដែលជាថ្នាំគ្រាប់ទីពីរ ដែលត្រូវបានអនុម័ត សម្រាប់ការព្យាបាលជំងឺ បន្ទាប់ពីថ្នាំពីក្រុមហ៊ុន Pfizer ។ ការសម្រេចចិត្តរបស់ FDA បានបន្ថែមជម្រើសព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះមួយផ្សេងទៀត ដើម្បីជួយរក្សាអ្នកដែលមានហានិភ័យខ្ពស់ចេញពីមន្ទីរពេទ្យ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្នាំគ្រាប់របស់ក្រុមហ៊ុន...
សេអ៊ូល៖ ក្រសួងយុត្តិធម៌ បាននៅថ្ងៃសុក្រនេះថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានសម្រេចចិត្តលើកលែង ទោសដល់អតីតប្រធានាធិបតី លោកស្រី ផាក គឹនហេ ដែលត្រូវបានជាប់ពន្ធនាគារ រយៈពេល ៥៧ខែ ពីបទចោទប្រកាន់ អំពើពុករលួយ។ លោកស្រី ផាក គឹនហេ ត្រូវបានគេបញ្ចូល ក្នុងបញ្ជីលើកលែងទោសពិសេស...
បរទេស៖ កងកម្លាំងប្រដាប់អាវុធ ជប៉ុននិងសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានរៀបចំផែនការព្រាងមួយ សម្រាប់ប្រតិបត្តិការរួមគ្នា ចំពោះភាពអាសន្នតៃវ៉ាន់ អាចកើតមានណាមួយ នេះបើយោងតាមការចេញផ្សាយ របស់កាសែតជប៉ុន តូក្យូ នៅថ្ងៃព្រហស្បតិ៍ ដោយលើកឡើង តាមប្រភពរដ្ឋាភិបាលជប៉ុន ស្របពេលមានភាពតានតឹង កើនឡើង រវាងតៃវ៉ាន់និងចិន។ នៅក្រោមផែនការនោះ កងកម្លាំងម៉ារីន សហរដ្ឋអាមេរិក នឹងបង្កើតមូលដ្ឋាន បណ្ដោះអាសន្ននានា...
វ៉ាស៊ីនតោន៖ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានអនុញ្ញាតឲ្យក្រុមហ៊ុនឱសថអាមេរិក Merck’s ថ្នាំគ្រាប់ប្រឆាំងវីរុស សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទៅមធ្យម ដែលជាថ្នាំគ្រាប់ទីពីរ ដែលត្រូវបានអនុម័តសម្រាប់ការព្យាបាលកូវីដ-១៩ បន្ទាប់ពីថ្នាំពីក្រុមហ៊ុន Pfizer ។ ថ្នាំគ្រាប់របស់ក្រុមហ៊ុន Merck ដែលហៅថា molnupiravir ត្រូវបានអនុញ្ញាតឱ្យប្រើចំពោះមនុស្សពេញវ័យ ដែលមានលទ្ធផលវិជ្ជមាននៃការធ្វើតេស្តមេរោគ SARS-CoV-2 ដោយផ្ទាល់...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី ចង់បញ្ចៀសជម្លោះ ជាមួយប្រទេសអ៊ុយក្រែន និងលោកខាងលិច ប៉ុន្តែត្រូវការឲ្យមានការឆ្លើយតបភ្លាមៗ ពីសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត ចំពោះការទាមទារ របស់រុស្ស៊ីឲ្យមានការធានាសន្តិសុខ។ លោក ពូទីន បានធ្វើការឆ្លើយតបនឹងសំនួរជាច្រើន ស្តីពីហានិភ័យនៃជម្លោះជាមួយប្រទេសអ៊ុយក្រែន នៅក្នុងអំឡុងសន្និសីទកាសែតប្រចាំឆ្នាំររបស់លោក ដែលប្រព្រឹត្តទៅអស់រយៈពេលជាង៤ម៉ោង នេះបើតាមសេចក្តីរាយការណ៍មួយ...
បរទេស៖ប្រទេសប៊ែលហ្ស៊ិកនៅថ្ងៃនេះបានធ្វើការប្រកាសជាផ្លូវការហើយថានឹងបិទរោងចក្រថាមពលនុយក្លេអ៊ែរទាំងអស់របស់ខ្លួនក្នុងរយៈពេល៤ឆ្នាំខាងមុខនេះ។ ច្បាប់របស់ប៊ែលហ្ស៊ិកបានដាក់ឲ្យអនុវត្តកិច្ចការងារបញ្ចប់ដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរទាំងនេះអស់រយៈពេលជាង ២ទសវត្សមកហើយ។ ប៉ុន្តែគិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនៅក្រោយជំនួបពិភាក្សាគ្នារវាងរដ្ឋមន្ត្រីដែលពាក់ព័ន្ធទាំងអស់បានសម្រេចចិត្តក្នុងការបញ្ឈប់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរទាំង៧នៅរោងចក្រដែលនៅសល់ចុងក្រោយទាំង២កន្លែងដែលជាទីតាំងផលិតថាមពលអគ្គិសនីសម្រាប់ប្រទេសបានពាក់កណ្តាលនាពេលបច្ចុប្បន្ន។ ដោយឡែកបើក្រឡេកមើលទៅអ្នកជិតខាងវិញដូចជាបារាំងគឺកំពុងឈានទៅមុខបន្តិចក្នុងការប្រើប្រាស់ថាមពលបៃតង១០០ភាគរយ ខណៈដែលអាល្លឺម៉ង់នឹងបញ្ចប់ការប្រើប្រាស់រោងចក្រដើរដោយនុយក្លេអ៊ែរទាំងអស់នៅត្រឹមឆ្នាំ២០២២៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ កងទ័ពជើងទឹកអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាំភ្លើង AK-47 ប្រហែល 1 400 ដើម និងគ្រាប់ 266 000 គ្រាប់ ត្រូវបានរកឃើញបន្ទាប់ពីនាវាល្បាតរបស់កងទ័ពជើងទឹកអាមេរិក USS Tempest និង នាវា USS Typhoon ដោយក្រុមនាវិកបានឡើងលើនាវានេសាទមួយនៅភាគខាងជើងនៃសមុទ្រអារ៉ាប់កាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន RT...
បរទេស ៖ ក្រុមគណៈប្រតិភូ មួយក្រុមរបស់ប្រទេសតួកគី និងកាតានឹងធ្វើដំណើរ ទៅកាន់ប្រទេសអាហ្គានីស្ថាន ដើម្បីពិភាក្សាគ្នាជាមួយ នឹងក្រុមតាលីបង់ក្នុងការសាងសង់អាកាសយានដ្ឋាន អន្តរជាតិទីក្រុងកាប៊ុល ។ ភ្នាក់ងារសារព័ត៌មានតួកគី Anadolu បានបញ្ជាក់ថាមន្ត្រីរបស់តួកគី និងកាតាបានជួបគ្នារួចរាល់ហើយ នៅក្នុងទីក្រុងដូហា នៅសប្តាហ៍នេះដើម្បីអាចសម្របសម្រួលនិងពិភាក្សា លំអិតហើយគ្រោងនឹងធ្វើដំណើរ ទៅកាន់ទីក្រុងកាប៊ុល ដើម្បីបង្ហាញពីសំណើរ របស់ពួកគេទៅកាន់រដ្ឋាភិបាល បណ្តោះអាសន្ន ក្រោម...
កូឡាឡំាពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់ដ៏ធំ នៅក្នុងប្រទេសម៉ាឡេស៊ី បានកើនឡើងដល់៣៣នាក់ហើយ គិតត្រឹមថ្ងៃពុធ ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama បានឱ្យដឹងថា មេប៉ូលិសក្រុង Selangor លោក Arjunaidi Mohamed បានថ្លែងថា ចំនួនអ្នកស្លាប់នៅក្នុងរដ្ឋ...