បរទេស៖ កងម៉ារីនអាមេរិក (USMC) បានបញ្ជាក់នៅក្នុងកំណត់ហេតុ កាលពីថ្ងៃព្រហស្បតិ៍ថា ទាហានម៉ារីនអាមេរិកជាង ២០០ នាក់ ត្រូវបានបញ្ឈប់ពីសេវា ដោយសារការបដិសេធ មិនព្រមចាក់វ៉ាក់សាំង ការពារវីរុស COVID-19 ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងសប្តាហ៍នេះ ទាហានម៉ារីនចំនួន ៣៧នាក់ត្រូវបានបញ្ឈប់ ជុំវិញការដាក់ចេញវ៉ាក់សាំងកាតព្វកិច្ចរបស់មន្ទីរបញ្ចកោណ ដែលនាំឱ្យសមាជិកសេវាកម្មសរុបរហូតដល់ ២០៦នាក់ ចាប់តាំងពីការបំបែកគ្នាបានចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២១។
យោងតាមច្បាប់ស្តីពីការអនុញ្ញាតការពារជាតិឆ្នាំ ២០២២ សមាជិកសេវាកម្ម មិនអាចត្រូវបានគេបណ្តេញ ចេញដោយភាពមិនសមរម្យ ដោយសារតែការបដិសេធ មិនចាក់វ៉ាក់សាំងតែមួយមុខនោះទេ។
សូមជម្រាបថា នៅខែសីហា ឆ្នាំ ២០២១ មន្ទីរបញ្ចកោណបានប្រកាសថា ខ្លួននឹងតម្រូវឱ្យសមាជិកសេវាទាំងអស់ ត្រូវបានចាក់វ៉ាក់សាំង ប្រឆាំងនឹង COVID-19 ជាបន្ទាន់។ សំណើលើកលែង នៃការចាក់វ៉ាក់សាំង រាប់ពាន់ត្រូវបានបដិសេធ ហើយទាហានអាកាស និងទាហានម៉ារីន រាប់រយនាក់ត្រូវបានបញ្ឈប់ពីសេវាកម្ម៕
ប្រែសម្រួលៈ ណៃ តុលា