ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ សហរដ្ឋអាមេរិក ជាអ្នកបំផ្លាញ សន្តិភាព ពិភពលោកដ៏ធំបំផុត

ពេលថ្មីៗកន្លងទៅនេះ ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ ស្តីពីការផ្តល់សិទ្ធិអំណាច ការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ២០២២ ដែលបានកំណត់ចំណាយ ថវិកាខាងការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធថ្មី គឺ៧សែន៦ម៉ឺន៨ពាន់២រយលានដុល្លារ អាមេរិក ទោះបីជាបានគិតដល់ កត្តាអតិផរណាក៏ដោយ ក៏វាគឺជាប្រាក់ចំណាយខាងយោធាដ៏ច្រើនបំផុតរបស់សហរដ្ឋអាមេរិកចាប់តាំងពីសង្គ្រាម លោកលើកទីពីរមកផងដែរ ។
នេះបានលាតត្រដាងម្តងទៀត នូវមុខមាត់ពិតប្រាកដរបស់អាមេរិកដែលជា “សកម្មជនបង្កសង្គ្រាម”និង “ឈ្មួញសព្វាវុធ” និងអាចបញ្ជាក់ថា វាគឺជាការគំរាមកំហែងដ៏ធំបំផុត ចំពោះសន្តិភាព ពិភពលោក ។

កម្លាំងចលករដ៏ធំបំផុត​ ក្នុងការល្មោភសង្គ្រាម របស់សហរដ្ឋអាមេរិកគឺផលប្រយោជន៍ ។ តាមស្ថិតិឱ្យដឹងថា នៅឆ្នាំ២០២០ ឈ្មួញសព្វាវុធ របស់សហរដ្ឋអាមេរិក បានបរិច្ចាគប្រាក់ជាង៤៧លានដុល្លារអាមេរិក ដល់អ្នកនយោបាយនិងសកម្មភាពនយោបាយ ។ ក្រោមការនិយាយបញ្ចុះបញ្ចូល របស់ក្រុម ផលប្រយោជន៍ ចំណាយថវិកាខាងយោធា របស់សហរដ្ឋអាមេរិក បានកើនឡើងជាសន្សឹមៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ពេល ឈ្មួញសព្វាវុធអាចគ្រប់គ្រង មជ្ឈដ្ឋាននយោបាយ ពេលអគារបញ្ចកោណ និងឈ្មួញសព្វាវុធឃុបឃិតគ្នា ដើម្បីស្វែងរកផលប្រយោជន៍ ផ្ទាល់ខ្លួន នោះ ចំណាយថវិកា ខាងយោធា ដែលបានបំបែកកំណត់ត្រាថ្មី ត្រូវរដ្ឋសភាអាមេរិកអនុម័តយ៉ាងរលូន ក៏មិនមែនជារឿងប្លែកនោះទេ ។

បច្ចុប្បន្ននេះ រដ្ឋាភិបាលអាមេរិក បានជំពាក់បំណុលជាច្រើន ជំងឺកូវីដ១៩បានរាតត្បាតយ៉ាងធ្ងន់ធ្ងរនៅសហរដ្ឋអាមេរិក ហើយអ្នកមានចំណូលទាប បានរងផលប៉ះពាល់យ៉ាងខ្លាំង ពីអតិផរណា ប៉ុន្តែរដ្ឋាភិបាលអាមេរិក បែរជាប្រមូលផ្តុំប្រាក់ទុន ទៅលើថវិកាយោធា នេះមុខជានឹងបណ្តាល ឱ្យសេវាកម្មមូលដ្ឋាន ក្នុងការបំពេញ តាមតម្រូវការជាបន្ទាន់របស់ប្រជាជន ត្រូវបានកាត់បន្ថយ ហើយជីវភាពរស់នៅ របស់ពលរដ្ឋអាមេរិក សាមញ្ញ នឹងមានភាពកាន់ តែលំបាកពីមួយថ្ងៃទៅមួយថ្ងៃ ។ ការសប្បាយរីករាយ នៃអគារបញ្ចកោណគឺបង្កើតលើភាពឈឺ ចាប់របស់ប្រជាជនសាមញ្ញ ។
ចំពោះអន្តរជាតិ សេចក្តីព្រាងច្បាប់នេះ បានបង្កើនការព្រួយបារម្ភ របស់ពិភពលោក ចំពោះការបន្តបង្ករឿង ហេតុរបស់សហរដ្ឋអាមេរិក ដែលជាប្រទេសនិយមបង្កសង្គ្រាមនេះ ។ អ្វីដែលគួរឱ្យយកចិត្តទុក ដាក់នោះគឺ ក្នុងថវិកាចំណាយខាងការពារជាតិ នៅឆ្នាំសារពើពន្ធ២០២២ របស់សហរដ្ឋអាមេរិកមាន២ម៉ឺន៧ពាន់៨រយលានដុល្លារ អាមេរិក នឹងប្រើប្រាស់ទៅលើគម្រោង អាវុធនុយគ្លេអ៊ែរ ។
សហរដ្ឋអាមេរិកមានឃ្លាំងអាវុធ នុយគ្លេអ៊ែរដ៏ធំបំផុតនិងជឿនលឿនបំផុត លើពិភពលោក បច្ចុប្បន្ននេះបានបោះទុនច្រើន លើសលប់សម្រាប់អភិវឌ្ឍន៍ អាវុធនុយគ្លេអ៊ែរ នេះគ្មានអ្វី គួរឱ្យសង្ស័យឡើយ មុខជានឹងធ្វើឱ្យការប្រកួតប្រជែង ខាងសព្វាវុធនុយគ្លេអ៊ែរ កាន់តែខ្លាំងឡើងនិងបំផ្លាញ ដល់ស្ថិរភាពយុទ្ធសាស្ត្រសកល ។

ក្រៅពីនេះ សេចក្តីព្រាងច្បាប់នេះ ក៏មានខ្លឹមសារសំដៅ ចំពោះប្រទេសចិន ដែលបង្ហាញយ៉ាង ពេញលេញ នូវគំនិតសង្គ្រាមត្រជាក់និង ការលំអៀងខាងមនោគមវិជ្ជា ។ អ្វីដែលហៅថា “ឆ្លើយតបនឹងការ សាកល្បង ពីប្រទេសចិន” គ្រាន់តែជាលេសដ៏ចាំបាច់ ដែលសហរដ្ឋអាមេរិកយកទៅបន្ថែម ថវិកាយោធានិងពង្រីកកម្លាំងយោធា ដែលបានបង្កប់នូវពុតត្បុត ក្នុងការស្វែងរកអនុត្តរភាព និងទប់ស្កាត់ការអភិវឌ្ឍរបស់ចិន ។

ថវិកាយោធា របស់សហរដ្ឋអាមេរិកបានកើនឡើងយ៉ាង ច្រើនម្តងទៀត គម្រោងជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានរាំងស្ទះជាញឹកញាប់ ។ សហរដ្ឋអាមេរិកបែបនេះ មិនគ្រាន់តែជាទុក្ខព្រួយ របស់ប្រជាជន អាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏ជាការគំរាមកំហែង ដ៏ធំបំផុតចំពោះសន្តិភាព ពិភពលោកផងដែរ ៕

To Top