“មិនបាច់សង្ស័យឡើយ ប្រជាជនចិន បានទទួលអបអរឆ្នាំថ្មី ដោយទឹកចិត្តសប្បាយរីករាយ ។ ” បន្ទាប់ពីស្តាប់សុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំសកល ២០២២ របស់លោក Xi Jinping ប្រធានរដ្ឋចិនរួច លោក Bazanov ប្រធានវិទ្យាស្ថាន សិក្សាស្រាវជ្រាវ បញ្ហាអន្តរជាតិ បច្ចុប្បន្ន នៃវិទ្យាស្ថានការទូត របស់ក្រសួងការ បរទេសរុស្ស៊ី បានវាយតម្លៃ ដូចពោលខាងលើ ។ លោក Robert Kuhn ប្រធាននៃមូលនិធី Kuhn របស់អាមេរិកបានលើកឡើងថា ក្នុងសុន្ទរកថា ជូនពរ ឆ្នាំថ្មី ឆ្នាំសកល ២០២២ លោកប្រធានរដ្ឋចិន Xi Jinping បានរៀបរាប់ពីរឿងរ៉ាវ របស់លោកស្តី ពីការដើរចូលទៅក្នុងផ្ទះ របស់ប្រជាជន ជាច្រើន និង ស្តាប់យ៉ាងល្អិតល្អន់នូវ សំឡេងរបស់ប្រជាជន ដែលពាក់ព័ន្ធ នឹងបណ្ហាលំបាក និងតម្រូវការដ៏ចាំបាច់ ប្រការនេះគួរឱ្យលោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំងណាស់ ។
អនុលោមតាមទំនៀមទម្លាប់របស់ចិន ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មី ឆ្នាំសកលមុនពេលថ្ងៃចូលឆ្នាំថ្មី ឆ្នាំសកលជារៀងរាល់ឆ្នាំ ដើម្បីសម្តែង នូវការសួរសុខទុក្ខ ទៅកាន់ប្រជាជនទាំង ក្នុងនិងក្រៅប្រទេស ។ ក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២២ លោកប្រធានរដ្ឋចិន Xi Jinping បានរំលឹកឡើងវិញ នូវសំឡេង គ្រានិងរឿងរ៉ាវនៃប្រទេសចិនដែលមិនអាចបំភ្លេចបាន ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ដោយបានកោតសរសើរ ចំពោះវីរបុរសសាមញ្ញរាប់មិន អស់ដែលបាន និងកំពុងខិតខំ តស៊ូព្យាយាម ហើយលោក ក៏បានលើកឡើងថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ប្រទេសចិនបានឆ្លងកាត់” ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ជានិមិត្តសញ្ញា” ។
ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ ដ៏ធំមួយដែលមាន ចំនួនប្រជាជនជាង ១ ពាន់ ៤ រយលាននាក់ ប្រទេសចិន ធ្វើការងាររបស់ខ្លួនឱ្យបានល្អ គឺជាការរួមចំណែកធំបំផុត របស់ចិនចំពោះពិភពលោក ។ ដោយឡែកនៅឆ្នាំ ២០២១ ការរួមចំណែកនេះមាន ភាពលេចធ្លោយ៉ាងខ្លាំង ។
ក្នុងរយៈពេលមួយឆ្នាំដែលទើបបានកន្លងផុតទៅ ប្រទេសចិនបានរៀបចំនិងចាត់ចែងតាមបែបវិទ្យាសាស្ត្រនូវការ បង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ ព្រមទាំងការ អភិវឌ្ឍ សេដ្ឋកិច្ច ហើយសេដ្ឋកិច្ចចិនបានឈានមុខគេ នៅទូទាំងពិភពលោក ។ ក្នុងរយៈពេល ៩ ខែដំបូងឆ្នាំ២០២១ តម្លៃផលិតផល ក្នុងស្រុកសរុប របស់ចិន បានកើនឡើង ៩.៨ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំទៅមួយ ក្នុងរយៈពេល ១១ ខែដំបូងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មនាំចេញ និងនាំចូលសរុប របស់ចិនបានលើសពី ៣៥ ទ្រីលានប្រាក់យាន់ចិន ដែលបានកើនឡើង ២២ ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយបានលើស ពីកម្រិត ពេញមួយឆ្នាំនៃឆ្នាំមុន ។ល។ ប្រទេសចិន នឹងបន្តក្លាយជា”ម៉ាស៊ីនលំនឹង” នៃកំណើនសេដ្ឋកិច្ចពិភពលោក និងបំពេញបំន្ថែមកម្លាំង ចលករសម្រាប់ការ អភិវឌ្ឍជាសកល ។
មធ្យោបាយល្អបំផុត សម្រាប់រំលឹកប្រវត្តិសាស្ត្រ គឺបង្កើតប្រវត្តិសាស្ត្រថ្មី ។ សម្លឹងមើលឆ្នាំ ២០២២ ពិភពលោកទន្ទឹងរង់ចាំប្រទេសចិន រីឯប្រទេសចិនវិញ ក៏បានត្រៀមខ្លួនរួចរាល់ ហើយផងដែរ ។
ប្រទេសចិននឹងបន្ត ប្រកាន់ខ្ជាប់នូវ”ពហុភាគីនិយមពិតប្រាកដ” ប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវប្រព័ន្ធអន្តរជាតិ ដែលចាត់ទុកអង្គការ សហប្រជាជាតិជាស្នូល និងគាំពាររបៀបរៀបរយអន្តរជាតិ ដែលតម្កល់ទុកច្បាប់អន្តរជាតិ ជាមូលដ្ឋាន ដើម្បីរួមចំណែកជាផែនការចិន សម្រាប់ដោះស្រាយសំណួររបស់ពិភពលោក ។
ឆ្នាំ ២០២២ ប្រទេសចិននឹងធ្វើការ តស៊ូដល់ទីបំផុត រីកចម្រើនយ៉ាងផុលផុស ដើម្បីឆ្ពោះទៅរកអនាគត ដ៏ភ្លឺស្វាងជាមួយនឹងពិភពលោក !