ព័ត៌មានអន្តរជាតិ

ឆ្នាំដំបូង ដែលចាប់ផ្តើមអនុវត្ត ផែនការអភិវឌ្ឍន៍ ៥ ឆ្នាំ ទី ១៤ នៃប្រទេសចិន ដឹកនាំការអភិវឌ្ឍ សង្គមទាំងមូល ជាមួយនឹងគំនិត អភិវឌ្ឍន៍ថ្មី

ឆ្នាំ ២០២១ ប្រទេសចិន បានចាប់ផ្តើមដំណើរថ្មី ដែលកសាងសង្គមនិយមទំនើប ដោយគ្រប់ជ្រុង ជ្រោយ ឆ្នាំនេះ ប្រទេសចិន បានចាប់ផ្តើមអនុវត្តផែនការ អភិវឌ្ឍន៍ ៥ ឆ្នាំ ទី ១៤ ។ ទោះជាយ៉ាងណា ក៏ដោយ បរិយាកាសខាងក្នុង និងខាងក្រៅដែលប្រទេសចិន ប្រឈមមុខនៅឆ្នាំ ២០២១ មិនមានសុទិដ្ឋិនិយមទេ ។

ក្នុងអំឡុងពេលផែនការ អភិវឌ្ឍន៍ ៥ ឆ្នាំទី ១៤ ការអភិវឌ្ឍសេដ្ឋកិច្ចនិង សង្គមរបស់ប្រទេសចិន ត្រូវធ្វើឡើងក្រោម ប្រធានបទ ជំរុញ ការអភិវឌ្ឍ ប្រកបដោយ គុណភាពខ្ពស់ សម្របការរំពឹងទុករបស់ប្រជាជន ចំពោះជីវភាពរស់នៅ ដែលមានគុណភាពខ្ពស់ និងជំរុញភាពសម្បូរសប្បាយ វិបុលភាព រួមក្នុងការ អភិវឌ្ឍ ប្រកប ដោយគុណភាពខ្ពស់ ។ ក្រោមខ្សែបន្ទាត់សំខាន់នៃការអភិវឌ្ឍនេះ ប្រជាជនចិនបានប្រឈមមុខ នឹងការលំបាក ធន់នឹងបញ្ហា ប្រឈមដ៏ធំ និងសម្រេចបាននូវសមិទ្ធិផលសំខាន់ៗ ដែលមានអត្ថន័យជានិមិត្តសញ្ញា ក្នុងឆ្នាំដំបូងនៃ”ផែនការ អភិវឌ្ឍន៍ ៥ ឆ្នាំ ទី ១៤” ។

យកការសាងសង់បណ្តាញផ្លូវ ជាឧទាហរណ៍ ។ នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ ផ្លូវដែកល្បឿនលឿន Lalin ដែលជាផ្លូវដែក ល្បឿនលឿនទី ១ របស់ភូមិភាគស្វយ័ត Xizang ដែលមានប្រវែងសរុបជាង ៤០០ គីឡូម៉ែត្រត្រូវបានដាក់ឱ្យដំណើរ ការពីក្រុង Lhasa ទៅដល់ក្រុង Nyingchi ដោយប្រើរយៈពេលធ្វើដំណើរ ៣ ម៉ោងកន្លះ ។ ចាប់តាំងពីដាក់ឱ្យដំណើរការកន្លះឆ្នាំមក ផ្លូវដែកល្បឿនលឿននេះបានដឹកជញ្ជូនអ្នកដំណើរជិត ៦០ ម៉ឺននាក់ ។ នៅលើខ្ពង់រាប ដែលមានរយៈកំពស់ពី ៣០០០ ទៅ ៤០០០ គីឡូម៉ែត្រ ផ្លូវដែកល្បឿន លឿន Lalin ( Lalin Railway Fuxing EMU )មិនត្រឹមតែក្លាយជា ជម្រើសដំបូង សម្រាប់ប្រជាជនភូមិភាគស្វយ័ត Xi ឮzangក្នុងការធ្វើដំណើរ ឆ្លងកាត់ទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស លើវិស័យទេសចរណ៍ ឱកាសការងារ និងមុខរបរនៅតាមបណ្តោយផងដែរ ។

ផែនការអភិវឌ្ឍន៍ ៥ ឆ្នាំ ទី ១៤ នៃប្រទេសចិនបានធ្វើការរៀបចំ ឱ្យពន្លឿនការសាងសង់បណ្តាញទឹក និងបណ្តាញផ្លូវជាតិ និងអនុវត្តគម្រោងធំៗមួយចំនួន ជាបន្តបន្ទាប់ ។ ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២១ ការវិនិយោគផ្លូវដែកជាតិ របស់ប្រទេសចិន ក្នុងទ្រព្យសកម្មថេរ មានលើសពី ៦៤០ ពាន់លានយ័ន ហើយផ្លូវដែក ល្បឿនលឿន ១៦៤៤ គីឡូម៉ែត្រត្រូវបានដាក់ឱ្យដំណើរការនៅទូទាំង ប្រទេសចិន ក្នុងចំណោមនោះ រួមទាំងផ្លូវដែកល្បឿនលឿន ៦១០ គីឡូម៉ែត្រនិងចម្ងាយផ្លូវដែកល្បឿនលឿន ជាប់ចំណាត់ថ្នាក់លេខ ១នៅលើពិភពលោក ។

ឆ្នាំ ២០២១ ប្រទេសចិនប្រើប្រាស់គំនិតអភិវឌ្ឍន៍ថ្មី ក្នុងការដឹកនាំអភិវឌ្ឍសង្គមទាំងមូល ។ ឆ្នាំ នេះ កម្លាំងសន្ទុះនៃការច្នៃប្រឌិតថ្មី របស់ប្រទេសចិន បានបន្តកើនឡើង ការអភិវឌ្ឍបែបសម្របសម្រួល ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ការរស់នៅពណ៌បៃតង បានក្លាយជាទម្លាប់ធម្មតា និមិត្តសញ្ញាបើកទូលាយកាន់តែជាក់ច្បាស់ ហើយគំនិតចែករំលែកជាមួយគ្នា បានចាក់ឫសយ៉ាងជ្រៅ នៅក្នុងចិត្តរបស់ប្រជាជន ។ “គំនិតអភិវឌ្ឍន៍ថ្មី”គឺជាពាក្យប្រើច្រើនជាងគេនៅឆ្នាំ ២០២១ ហើយនឹងដឹកនាំ “នាវាចិន” ឆ្លងកាត់ព្យុះរលកដោយមិនរួញរា ៕

To Top