ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី និងរុស្សីបើកកិច្ចពិភាក្សាគ្នា ដើម្បីពង្រឹងចំណងទំនាក់ទំនង

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថាប្រធានាធិបតីនៃប្រទេសតួកគីលោក Recep Tayyip Erdogan និងប្រធានាធិបតីរុស្សីលោក Vladimir Putin បានបើកកិច្ចពិភាក្សាគ្នាដើម្បីជម្រុញនិងពន្លឿនទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ
ព្រមទាំងបានផ្លាស់ប្តូរទស្សនៈរវាងគ្នា ចំពោះការវិវត្តិក្នងតំបន់ផងដែរ។

យោងតាមប្រភពដដែលបានឲ្យដឹងថា ពួកគេក៏បានពិភាក្សាគ្នាទៅលើជំហានដើម្បីបង្កើនទំនាក់ទំនងតួកគីនិងរុស្សីក្នុងស្ថានការណ៍បច្ចុប្បន្នផងដែរ និងបានអះអាងថាលោក Erdogan ក៏បានប្តេជ្ញាចិត្តក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីទៅកាន់វិស័យផ្សេងៗទៀតផងដែរ។

មេដឹកនាំទាំងពីរនៅក្នុងកិច្ចពិភាក្សានេះ ផងដែរក៏បានវាយតម្លៃរៀងខ្លួនទៅលើបញ្ហាក្នុងតំបន់ និងអន្តរជាតិជាពិសេសទៅលើបញ្ហានៃប្រទេសស៊ីរីនិងលីប៊ី
ផងដែរ។

ទោះបីជាយ៉ាងណាក្តីភាពតានតឹងរវាងតួកគីនិងរុស្សីក៏មានការកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតួកគីបានសម្រេចចិត្តលក់អាវុធ
មួយចំនួនទៅឲ្យប្រទេសអ៊ុយក្រែន ដែលបានបង្កជាកំហឹងដល់រដ្ឋាភិបាលក្រុងមូស្គូ៕ ប្រែសម្រួល៖ស៊ុនលី

To Top