ព័ត៌មានអន្តរជាតិ

លោក មូន ជេអ៊ីន ចង់បានការប្រកាស សន្តិភាពជាមួយកូរ៉េខាងជើង ក្នុងពេលប៉ុន្មានខែចុងក្រោយ នៃការកាន់តំណែងប្រធានាធិបតី

បរទេស៖ នៅក្នុងសុន្ទរកថាឆ្នាំថ្មី ដែលជាឆ្នាំចុងក្រោយនៃអាណត្តិ ជាប្រធានាធិបតីរយៈពេល ៥ឆ្នាំរបស់លោក ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា លោកនឹងបន្តជំរុញឆ្ពោះទៅរក ការបង្កើតសន្តិភាពឥតកែប្រែងមួយ ជាមួយប្រទេសកូរ៉េខាងជើង រហូតលោកចាកចេញពីតំណែង នៅក្នុងខែឧសភា។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា នៅក្នុងអំឡុងថ្លែងសុន្ទរកថា ផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ លោក មូន បានថ្លែងប្រាប់ដូច្នេះថា “សន្តិភាពគឺជាលក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់វិបុលភាព ប៉ុន្តែសន្តិភាពងាយនឹងធ្លាក់ចុះ ប្រសិនបើមិនបានធ្វើការ រៀបចំឡើងទេនោះ”។

“ប្រសិនបើមានឱកាសផ្តល់ឲ្យនោះ រដ្ឋាភិបាលនឹងស្វះស្វែងរកផ្លូវធ្វើឲ្យ ចំណងមិត្តភាពអន្តរកូរ៉េ មានភាពប្រក្រតីធម្មតា និងឆ្ពោះទៅរកសន្តិភាព រហូតដល់ទីបញ្ចប់ ហើយខ្ញុំសង្ឃឹមថា រដ្ឋាភិបាលក្រោយនឹងបន្តព្យាយាម ប្រឹងប្រែងធ្វើកិច្ចពិភាក្សាគ្នា”។

គួរបញ្ជាក់ថា លោកប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្ន កំពុងតែស្វះស្វែងព្យាយាម ឲ្យមានសេចក្តីប្រកាសមួយ ដែលនឹងបញ្ចប់ជាផ្លូវការនូវសង្គ្រាមកូរ៉េ។ ជម្លោះឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៣ បានបញ្ឈប់ដោយ បទឈប់បាញ់គ្នាមួយ ប៉ុន្តែមិនទាន់ធ្វើការចុះហត្ថលេខា សន្ធិសញ្ញាសន្តិភាពនៅឡើយនោះទេ ធ្វើឲ្យប្រទេសកូរ៉េទាំងពីរ តាមពាក្យបច្ចេកទេស គឺនៅតែមានសង្គ្រាមនៅឡើយ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top