បរទេស៖ លោកយាយ Kane Tanaka ត្រូវបានគេទទួលស្គាល់ថា ជាមនុស្សដែលមានអាយុកាល ចំណាស់ជាងគេបំផុត លើលោកដោយសៀវភៅ Guinness World Record ហើយកាលពីចុងសប្តាហ៍ កន្លងមកទើបតែ ប្រារព្វពិធីខួបកំណើតទី១១៩ឆ្នាំ របស់គាត់ផងដែរ។
លោកយាយជនជាតិជប៉ុនរូបនេះ គឺជាមនុស្សដែលបានកើតនៅក្នុងឆ្នាំ១៩០៣ និងបានប្រារព្វពិធីខួប១១៩ឆ្នាំ របស់លោកយាយនៅក្នុងខេត្ត Fukuoka ប្រទេសជប៉ុន នៅមជ្ឈមណ្ឌលថែទាំមនុស្សចាស់ កាលពីថ្ងៃអាទិត្យកន្លងមក
នេះបើយោងតាមការបញ្ជាក់ ដោយចៅតួត របស់គាត់គឺអ្នកនាង Junko Tanaka។
នៅលើ Tweet ដោយចៅស្រី លោកយាយ បានថតរូបជាច្រើនប៉ុស្តិ៍ ព្រមជាមួយនឹងការលើកដៃ ជាសញ្ញាសន្តិភាព ផងដែរហើយ Tweet នេះបានសរសេរថា៖ គឺជាការជោគជ័យដំអស្ចារ្យបំផុត លោកយាយ បានឈានចូលវ័យ១១៩ឆ្នាំ។
នាង Tanaka បានបន្តថា៖ខ្ញុំសង្ឃឹមថា លោកយាយនឹងនៅតែបន្តជីវិត កាន់តែយូរជាងនេះ ហើយពោរពេញ ដោយសុខភាពល្អ៕
ប្រែសម្រួល៖ស៊ុនលី