ព័ត៌មានអន្តរជាតិ

អ្នកស្រុកម៉ាឡេស៊ី ប្រមាណជាង៥.០០០នាក់ បង្ខំចិត្តជម្លៀសចេញ ពីគ្រោះទឹកជំនន់

ចូហ័រ បារ៉ូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ថា អ្នកស្រុកជាង ៥.០០០នាក់នៅក្នុងរដ្ឋ Johor ត្រូវបានជម្លៀសចេញដោយសារគ្រោះទឹកជំនន់ ចំពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅក្នុងរដ្ឋភាគខាងត្បូង នៅថ្ងៃអង្គារនេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយប្រធានគណៈកម្មាធិការសុខភាព និងបរិស្ថាននៃរដ្ឋ Johor លោក R Vidyanathan បានបញ្ជាក់ថា គិតត្រឹមថ្ងៃត្រង់ថ្ងៃអង្គារនេះ ចំនួនជនរងគ្រោះ ដោយទឹកជំនន់ក្នុងរដ្ឋ បានកើនឡើងដល់៥.៤៧៩នាក់ បើធៀបនឹង៤.៧៣៧នាក់កាលពីថ្ងៃចន្ទ ។

លោក Vidyanathan បានឲ្យដឹងទៀតថា ជនរងគ្រោះមកពីស្រុកចំនួន២ គឺ Segamat, Tangkak, Kota Tinggi, Mersing, Kluang, Batu Pahat និង Muar ។

គួរបញ្ជាក់ស្រុក Segamat បានរងផលប៉ះពាល់ ខ្លាំងជាងគេ ដោយមានជនរងគ្រោះដោយទឹកជំនន់ជាង៤.០០០នាក់ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top