ព័ត៌មានអន្តរជាតិ

ស្រ្តីវៀតណាម ៧នាក់ ដែលគេជួញដូរ មកកម្ពុជាធ្វើជាស្រ្តីបម្រើផ្លូវភេទ នៅខារ៉ាអូខេ និងហាងម៉ាសា ត្រូវបានជួយសង្គ្រោះ

បរទេស៖ ប៉ូលិសបានជួយសង្គ្រោះស្ត្រីវៀតណាម៧នាក់ដែលត្រូវគេរត់ពន្ធមកប្រទេសកម្ពុជា ដើម្បីធ្វើពេស្យាចារ ហើយប៉ូលីសក៏បានចាប់ខ្លួនជនសង្ស័យជួញដូរមនុស្ស៣នាក់ផងដែរ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ប៉ូលីសខេត្ត Dong Nai បានឃាត់ខ្លួន ឈ្មោះ Nguyen Tien Dung អាយុ២៥ ឆ្នាំ, Loc Thi Luan អាយុ ២១ ឆ្នាំ និង ឈ្មោះ Ngo Nguyen Dong Khoa អាយុ ៥៤ ឆ្នាំពីបទ “ជួញដូរមនុស្ស” និង “រៀបចំការធ្វើចំណាកស្រុកខុសច្បាប់” ។

បើតាមអ្នកស៊ើបអង្កេត គឺឈ្មោះ Dung និងឈ្មោះ Luan បានសហការផ្សព្វផ្សាយព័ត៌មានអំពីស្ត្រីដែលត្រូវបានជ្រើសរើសឱ្យធ្វើការនៅក្នុងហាងខារ៉ាអូខេ និងកាស៊ីណូនៅកម្ពុជា ដែលមានប្រាក់ខែខ្ពស់។

សម្រាប់បុគ្គលិកម្នាក់ៗដែលត្រូវបានជ្រើសរើស Dung បានចំណាយប្រាក់ចំនួន ១០ លានដុង (៤៤០ ដុល្លារ)។

បន្ទាប់មក ឈ្មោះ Dung និង Khoa បាននាំស្ត្រីទាំងនោះឆ្លងកាត់ខេត្តភាគខាងត្បូងនៃខេត្ត Long An, Tay Ninh និង ខេត្ត Binh Phuoc មុនពេលរត់ពន្ធពួកគេចូលមកប្រទេសកម្ពុជា។

នៅប្រទេសកម្ពុជា ស្ត្រីទាំងនោះត្រូវបានបង្ខំឱ្យធ្វើជាស្រីពេស្យាក្នុងផ្ទះបន ដែលក្រោមរូបភាពជាហាងខារ៉ាអូខេ និងហាងម៉ាស្សា៕ប្រែសម្រួលៈ ណៃ តុលា

To Top