ម៉ិកស៊ីកូ ស៊ីធី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ថា ការចាប់ខ្លួន មនុស្ស២នាក់ត្រូវបានធ្វើឡើង បន្ទាប់ពីសាកសពចំនួន១០នាក់ ត្រូវបានរកឃើញនៅក្នុងរថយន្ត១គ្រឿង នៅភាគកណ្តាលរដ្ឋ Zacatecas នៃប្រទេសម៉ិកស៊ិក ។
ការរកឃើញនេះបានកើតឡើង បន្ទាប់ពីរថយន្តនេះត្រូវបានទុកនៅខាងក្រៅការិយាល័យអភិបាលរដ្ឋ ក្នុងតំបន់ជាប្រវត្តិសាស្ត្រមួយស្ថិតនៅចំកណ្តាលទីលាន សាធារណៈមួយ ។
មន្ត្រីបានសង្ស័យ រថយន្តម៉ាក Mazda SUV ហើយបានរកឃើញសាកសព កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ។
លោក David Monreal អភិបាលរដ្ឋខាងលើ ក្រោយមកបានបញ្ជាក់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ជនសង្ស័យ២នាក់ត្រូវបានឃុំខ្លួន ។
លោកបានលើកឡើង អំពីឧក្រិដ្ឋកម្មនេះថា “ពួកគេបានយកមកផ្លុងទុកចោល នៅទីនេះនៅពីមុខវំាង” ។ គាត់បានលើកឡើង ពីបទល្មើស ដោយថា “ជនរងគ្រោះត្រូវបានគេវាយធ្វើបាប” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា