ព័ត៌មានអន្តរជាតិ

បាក់រលំអគាររដ្ឋ មួយកន្លែងក្នុងទីក្រុង Chongqing កំពុងជាប់មនុស្ស ២០នាក់ពីខាងក្នុង

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នៅថ្ងៃសុក្រនេះបានឲ្យដឹងថា អគារមួយកន្លែងដែលត្រូវបាន គេស្គាល់ថាជាអគារសម្រាប់ ទទួលទានអាហាររបស់ រដ្ឋាភិបាលនៃខេត្ត Chongqing បានដួលរលំក្រោយមាន សម្លេងផ្ទុះដ៏ខ្លាំងមួយ។

មនុស្សយ៉ាងហោចណាស់ ២០នាក់ ដែលត្រូវបានជាប់ពីខាងក្នុងគំនរ បែកបាក់ហើយក្រុមការងារ សង្គ្រោះបន្ទាន់នៅកំពុងបន្តធ្វើការងារ ស្វែងរកនិងជួយសង្គ្រោះនៅឡើយ
គិតចាប់តាំងតែពីពេល កើតហេតុនៅវេលាម៉ោងប្រមាណជា ១២ថ្ងៃត្រង់ថ្ងៃសុក្រនេះ។

យោងតាមការបង្ហាញវិដេអូ ដោយទូរទស្សន៍ក្នុងស្រុកអជ្ញាធរ បានបញ្ជូនក្រុមការងារសង្គ្រោះបន្ទាន់ ប្រមាណជា ២៦០នាក់ ទៅដល់ទីតាំងកើតហេតុ ព្រមជាមួយនឹងរថយន្តធ្វើការ ៥០គ្រឿងផងដែរ ហើយជាលទ្ធផលមក ដល់ពេលនេះមនុស្ស ៩នាក់ដែលត្រូវបានជួយ ទាញចេញបានជោគជ័យ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top