បរទេស៖យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ CNN នៅថ្ងៃនេះបានឲ្យដឹងថារដ្ឋាភិបាល នៃចក្រភពអង់គ្លេស បានសម្រេចចិត្ត ក្នុងការដាក់ពង្រាយ យោធាជាច្រើននាក់ ក្នុងពេលដែលមន្ទីរពេទ្យ ជាច្រើននៅក្នុងទីក្រុងឡុង កំពុងខ្វះខាតបុគ្គលិក សុខាភិបាល។
ក្រសួងការពារជាតិ អង់គ្លេស នៅថ្ងៃសុក្រនេះ បានប្រកាសថាខ្លួននឹងធ្វើការដាក់ពង្រាយ កងកម្លាំងយោធារបស់ខ្លួន ប្រមាណជា២០០នាក់ ទៅកាន់មន្ទីរពេទ្យនានា ក្នុងទីក្រុង ខណៈដែលចំនួន នៃការរីករាលដាល ដោយរលកកូវីដ លើកនេះមានការផ្ទុះឡើងខ្លាំងម្តងទៀត ដោយត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ចំនួនករណីថ្មីកើនឡើង ដល់ទៅ៤០០០នាក់ ពោលគឺជាច្រើនជាង៣ដង ធៀបទៅនឹងខែកន្លងទៅ។
ក្នុងចំនួនយោធាទាំង២០០នាក់ ក្នុងនោះបុគ្គលិកជំនាញ ពេទ្យ៤០នាក់ នឹងត្រូវយកទៅប្រើប្រាស់ សម្រាប់ជួយដល់ក្រុមអ្នកជំងឺ ដោយផ្ទាល់ ខណៈដែល១៦០នាក់ទៀត នឹងយកទៅជួយ ដល់ការងារផ្សេងទៀត៕
ប្រែសម្រួល៖ស៊ុនលី