ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ដាក់តាំងបង្ហាញ មីស៊ីល ជាសាធារណៈ ខណៈកំពុងចរចា ជាមួយនឹងពិភពលោក បញ្ហានុយក្លេអ៊ែរ

បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា រដ្ឋាភិបាល នៃប្រទេសអ៊ីរ៉ង់បានធ្វើការ​ដាក់តាំងបង្ហាញនូវ មីស៊ីលឆ្លងទ្វីបមួយចំនួន នៅក្នុងទីក្រុងតេហរ៉ង់របស់ខ្លួន ខណៈដែលកិច្ចប្រជុំ ដើម្បីដោះស្រាយកិច្ចព្រមព្រៀង នុយក្លេអ៊ែរ
កំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុង Vienna ។

មីស៊ីលចំនួន៣ប្រភេទ ដែលត្រូវបានគេស្គាល់ឈ្មោះថា Dezful, Qiam និង Zolfaghar សុទ្ធតែមីស៊ីលដែលអាចបាញ់ ក្នុងចំងាយរហូតទៅដល់ ១០០០គីឡូម៉ែត្រនិងគឺ ជាម៉ូដេលដែលគេធ្លាប់បានស្គាល់ ជាយូរមកហើយដែរ។

ក្រុមអ្នកកាទូតនៃប្រទេស ដែលបន្តស្ថិតនៅក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ឆ្នាំ២០១៥ នៅឡើយដូចជាអង់គ្លេស បារាំង អាល្លឺម៉ង់ រុស្សី និងចិន គឺកំពុងធ្វើការ ដើម្បីអាចបញ្ចូលអ៊ីរ៉ង់ នៅក្នុងកិច្ចព្រមព្រៀងនេះឡើងវិញ និងដើម្បីអាចផ្លាស់ប្តូរទណ្ឌកម្មនានា ជាមួយនឹងអ៊ីរ៉ង់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top