ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានធូរស្បើយបន្តិច ក្រោយពីបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ

កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ថា វិទ្យាស្ថានបេះដូងជាតិបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអាទិត្យនេះថា លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានឆ្លងកាត់នីតិវិធីវេជ្ជសាស្ត្រ ជ្រើសរើសដោយជោគជ័យ ហើយបច្ចុប្បន្នកំពុង ធូរស្បើយឡើងវិញហើយ ។

លោកបណ្ឌិត Mahathir អាយុ៩៦ឆ្នាំ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ កាលពីថ្ងៃសុក្រជាលើកទី២ ក្នុងរយៈពេល ២សប្តាហ៍ នោះបានទទួលនីតិវិធីកាលពីថ្ងៃសៅរ៍ ។

មជ្ឈមណ្ឌលវេជ្ជសាស្ត្របានឲ្យដឹងថា “ក្រុមវេជ្ជបណ្ឌិតមកពី វិទ្យាស្ថានជាតិបេះដូង និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Universiti Malaya បានអនុវត្តនីតិវិធី” ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា លោកបណ្ឌិត Mahathir កំពុងតែជាធូរស្បើយឡើងវិញហើយ ។ “គាត់ដឹងខ្លួនទាំងស្រុងហើយ ក្នុងស្មារតីល្អណាស់ ។ ដោយផ្អែកលើដំណើរការព្យាបាល បច្ចុប្បន្នរបស់គាត់ គាត់ត្រូវបានគេរំពឹងថា នឹងចាកចេញពីវិទ្យាស្ថាន សុខភាពជាតិក្នុងរយៈពេល២-៣ថ្ងៃខាងមុខនេះ” ។

នៅក្នុងសេចក្តីថ្លែងការណ៍ ក៏បានបញ្ជាក់ផងដែរថា ដោយសារតែពិធីការ របស់ស្ថាប័ននៅនឹងកន្លែង ហេតុនេះគ្មានភ្ញៀវណាម្នាក់ ត្រូវបានអនុញ្ញាតឱ្យទៅសួរ សុខទុក្ខលោកបណ្ឌិត Mahathir ខណៈដែលគាត់កំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យនោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top