ព័ត៌មានអន្តរជាតិ

​បទវិភាគ៖​ “ប្រជាធិបតេយ្យ​បែប​អាមេរិក” បានក្លាយជាជំងឺរ៉ាំរ៉ៃ គ្មានថ្នាំព្យាបាលបាន

ថ្ងៃទី​៦ ខែ​មករា ជា​ខួបមួយ​ឆ្នាំ​នៃព្រឹត្តិការណ៍​ ចលាចល​នៅវិមានរដ្ឋសភា សហរដ្ឋអាមេរិក ។ គិត​រហូត​ដល់​បច្ចុប្បន្ន​នេះ តើ​ព្រឹត្តិការណ៍កើតឡើង នៅវិមានរដ្ឋសភាអាមេរិកជា​បាតុកម្ម​ហិង្សា​ឬ​មួយក៏​ជា​ ការ​ធ្វើ​តវ៉ាស្វែងរក​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​សកល? បក្ស​សាធារណរដ្ឋ និង​បក្ស​ប្រជាធិបតេយ្យ​របស់ សហរដ្ឋអាមេរិក​ នៅតែ​មាន​ការ​ខ្វែង​គំនិតគ្នា​ ហើយ​មាន​ទំនាស់​យ៉ាងស្រួចស្រាវ។

កា​ស៊ើប​អង្កេត​របស់​ ទីភ្នាក់ងារ​សារព័ត៌មាន​AP របស់អាមេរិក​បានបង្ហាញថា សមាជិក​បក្សសាធាណរដ្ឋ​ចំនួន ​៣០​ភាគរយ​សម្គាល់ឃើញថា ព្រឹតិ្តការណ៍​នៅវិមានរដ្ឋសភាអាមរិក គឺ “អហិង្សា” រីឯ​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ ៩០ភាគរយ​ បែរជា​សម្គាល់ឃើញថា ព្រឹត្តិការណ៍នេះបាន​ប្រើប្រាស់ “កម្លាំង​ហិង្សា​យ៉ាង​ខ្លាំង” ឬ “​កម្លាំង​ហិង្សាហួសហេតុ” ។

ការ​សន្និដ្ឋា​ន​របស់​អ្នក​នយោបាយ​ ទៅលើ​ព្រឹតិ្តការណ៍​នេះ បាន​ក្លាយ​ជា​សេចកី្ត​បញ្ជាក់ពី​ ចិត្ត​ស្មោះ​ចំពោះបក្ស​ពួក​រួចទៅហើយ ។ ព្រឹត្តិការណ៍​ដ៏មានគ្រោះ​មហន្តរាយ​មួយ ​លើក​បាន​ក្លាយ​ជា​ឧបករណ៍​ របស់​បក្សនយោបាយ មិនបាច់សង្ស័យ​ឡើយ នេះជា​រឿង​គួរឱ្យ​អាម៉ាស់មុខបំផុត។

ព្រម​ពេល​ជា​មួយ​គ្នា​នេះ ភាពបែកបាក់​គ្នាដែល​បណ្តាល​មក​ពី ​ព្រឹត្តិការណ៍​នៅវិមានរដ្ឋសភានេះ ធ្វើ​ឱ្យ​ “នយោបាយវេតូ​”របស់អាមេរិក​ មានភាព​កាន់​តែ​ផុយ​ស្រួយ​ ។ ក្នុង​មួយឆ្នាំ​កន្លង​មក​ កិច្ច​ការ​ដែល​ពាក់ព័ន្ធ​ នឹង​ជីវភាពរស់នៅ​របស់ប្រជាជន​ ដូច​ជា​កំណែទម្រង់​ខាង​កិច្ច​ការសមត្ថកិច្ច វិធានការគ្រប់គ្រង​កាំភ្លើង និង​ផែនការ​ចំណាយ​ សេដ្ឋកិច្ច​ជាដើម​បាន​ធ្លាក់ក្នុង​សភាពជាប់គាំងជា​បន្ត​បន្ទាប់ ដោយឡែក អភិបាលកិច្ច​សង្គម​របស់អាមេរិក ក៏បានរាំងស្ទះ​ផង​ដែរ ។

ប្រការ​ដែល​កាន់​តែ​មាន​គ្រោះថ្នាក់នោះ គឺ​ឥទ្ធិពល​របស់​ព្រឹត្តិការណ៍​ នៅវិមានរដ្ឋសភាអាមេរិក​ទៅលើ​ “ការ​ផ្តួលរលំ​រដ្ឋអំណាច​សហរដ្ឋអាមេរិក​” មាន​ភាពកាន់​តែ​លេច​ធ្លោ​ពីមួយថ្ងៃទៅមួយថ្ងៃ ។ ការ​ធ្វើ​ប្រជាតិ​មតិ​របស់អាមេរិក​ មួយ​លើក​នៅចុងឆ្នាំ​២០២១ បាន​បង្ហាញថា ប្រជាជនអាមេរិក​ចំនួន​លើស​ពី ៣៤ភាគរ​យ ​សម្គាល់ឃើញថា ប្រជាពលរដ្ឋ​អាមេរិកធ្វើ​សកម្មភាព​ហិង្សា ​ទៅលើ​រដ្ឋាភិបាល​អាមេរិក គឺ “សមហេតុ​ផល” អត្រា​មួយ​នេះ​ជា​កម្រិត​ខ្ពស់​បំផុត ​ក្នុង​រយៈពេល​រាប់សិប​ឆ្នាំ​ចុង​ក្រោយ​នេះ ។

នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ លោក Jimmy Carter អតីត​ប្រធានាធិបតីអាមេរិក បាន​ចុះផ្សាយ​អត្ថបទ​លើ​កាសែត New York Times ថា “ប្រទេស​យើង​បាន​និង​កំពុង ស្ថិតនៅគែមជ្រលងជ្រោះនិង​មានភាព​រង្គោះ​រង្គើ ។ បើសិនជា​មិន​ចាត់វិធានការ​ភ្លាមៗនោះទេ​ យើង​នឹង​ប្រឈម​នឹង​ហានិភ័យ​ពិត​ប្រាកដ ពោលគឺ​នឹង​កើត​មាន​ការ​ប៉ះទង្គិច​ក្នុង​ស្រុក ។” ទស្សនាវដី្ត​ប្រចាំ​សប្តាហ៍​ Time និង​ Newsweek ក៏​បាន​សម្គាល់ឃើញ​ដូច​គ្នា​ថា “ស្រមោល​សង្គ្រាម​ក្នុង​ស្រុក​ បាន​និង​កំពុង​គ្របដណ្តប់​លើ​អាមេរិក” ។

បើសិន​ជា​និយាយ​ថា មួយឆ្នាំ​មុន​ ព្រឹតិ្តការណ៍​ចលាចល​ នៅវិមានរដ្ឋសភា អាមេរិក បាន​លាត​ត្រដាង​នូវ​ធាតុ​ពិត ​នៃជំងឺធ្ងន់​ធ្ងរ​របស់ “ប្រជាធិបតេយ្យបែប​អាមេរិក ” នោះ​មួយឆ្នាំ​បន្ទាប់មក​ បាតុភូត​ដ៏អាក្រក់​គ្រប់បែបយ៉ាង ក្នុង​ស្រុក​អាមេរិក​បាន​បង្ហាញឱ្យ​ឃើញថា “​ប្រជាធិបតេយ្យ​បែប​អាមេរិក”​ បាន​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃគ្មានថ្នាំព្យាបាលបាន។

ប្រជាធិបតេយ្យ​មិន​មែន ជា​វត្ថុ​សម្រាប់​តុបតែង​ទេ តែ​គឺត្រូវ​ប្រើ​ប្រាស់​សម្រាប់​ដោះស្រាយ ​បញ្ហា​ជា​បន្ទាន់​របស់ប្រជាជន ។ បច្ចុប្បន្ន​នេះ “ឱនភាពប្រជាធិបតេយ្យ​”របស់អាមេរិក​ គួរឱ្យ​អ្នក​ផង​ភ្ញាក់​ផ្អើល​ខ្លាំង អ្នក​នយោបាយ​អាមេរិក​ ដែល​ចេះតែ​ស្រែក​ពាក្យ​ស្លោក គួរតែ​បោះបង់ចោលនូវភាព​អាត្មានិយម និង​អនុត្តរភាពហើយប្រញាប់ព្យាបា​ល​ជំងឺ “ប្រជាធិបតេយ្យ​បែប​អាមេរិក​” ឱ្យបានឆាប់ ។

បើសិន​ជា​ពួកគេ​នៅតែ​បន្ត ​ធ្វើ​ទង្វើ​ប្រឆាំង​ប្រជាធិបតេយ្យ​ បង្ក​ការ​បដិបក្ខ​គ្នា ​និង​បែកបាក់គ្នាដោយ​យក​ បញ្ហា​ប្រជាធិបតេយ្យ​ធ្វើ​ជា​លេស នោះ​មុខជា​នឹង​ជំរុញឱ្យអាមេរិក​ ឱ្យ​ធ្លាក់ក្នុងសភាពកាន់តែគ្រោះថ្នាក់ ជាក់​ជា​មិន​ខាន​ ៕

To Top