ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ពន្យារពេលដាក់ចេញ វ៉ាក់សាំងកាតព្វកិច្ច នៅទូទាំងប្រទេស រហូតដល់ខែឧសភា ឬមិថុនា

បរទេស ៖ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានណែនាំថា ផែនការរបស់ប្រទេសអាល្លឺម៉ង់ ក្នុងការដាក់វ៉ាក់សាំង ជាកាតព្វកិច្ចទូទាំងប្រទេសប្រឆាំងនឹង Covid-19 គឺទំនងជានឹង មិនអាចសម្រេច បានក្នុងពេលឆាប់ៗនេះទេ មិនមែនដោយសារតែការខ្វះឆន្ទៈនោះទេ ប៉ុន្តែដោយសារតែឧបសគ្គ ខាងការិយាធិបតេយ្យ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងខែវិច្ឆិកា អធិការបតីដែលត្រូវបានចាត់តាំងនៅពេលនោះ គឺលោក Olaf Scholz បានប្រាប់ទូរទស្សន៍ ZDF របស់ប្រទេសអាល្លឺម៉ង់ថា លោករំពឹងថា វ៉ាក់សាំងកាតព្វកិច្ចនៅទូទាំងប្រទេសនឹងត្រូវណែនាំនៅខែកុម្ភៈ ឬខែមីនា ។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះបទប្បញ្ញត្តិអាច នឹងមិនចូលជាធរមានរហូតដល់ខែឧសភា ឬ មិថុនាទៀតផង។ នេះបើតាមការរាយ ការណ៍ប្រចាំថ្ងៃរបស់ Tagesspiegel ។

កាសែតបាននិយាយថា ការពន្យារពេលនេះមិនមែនជាសញ្ញា មួយដែលថា រដ្ឋាភិបាលរបស់ Scholz មានការតាំងចិត្ត តិចជាងក្នុង ការមើលឃើញ ជនជាតិអាល្លឺម៉ង់ ចាក់វ៉ាក់សាំងនោះទេ ប៉ុន្តែគឺគ្រាន់តែដោយសារតែឧបសគ្គការិយាធិបតេយ្យ ជាបន្តបន្ទាប់៕ប្រែសម្រួលៈ ណៃ តុលា

To Top