ព័ត៌មានអន្តរជាតិ

លីបង់និងអ៊ីរ៉ាក់ ចុះកិច្ចព្រមព្រៀងគ្នា ដើម្បីពង្រីកទំនាក់ទំនងលើគ្រប់វិស័យ

បរទេស៖ យោងតាមការប្រកាស ដោយក្រសួងកិច្ចការងារឧស្សាហកម្មនៃប្រទេស លីបង់នៅថ្ងៃចន្ទនេះបានឲ្យដឹងថា
ប្រទេសលីបង់និង ប្រទេសអ៊ីរ៉ាក់បានឈាន ទៅដល់ការចុះកុងត្រាលើកិច្ចព្រមព្រៀង យោគយល់គ្នា MoU ដើម្បីពង្រឹង
សេដ្ឋកិច្ចគ្រប់វ័ស័យ។

MoU ដែលត្រូវបានចុះហត្ថលេខាដោយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មអ៊ីរ៉ាក់លោក Manhal Aziz al Khabbaz និងរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្មលីបង់លោក George Bouchikian ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ីរ៉ាក់។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៍ដោយ ក្រសួងបានបញ្ជាក់ថា MoU គឺមានបំនងសំខាន់ក្នុងការ កែលំអកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស ទាំងពីរផងដែរនិងជាពិសេសរៀបចំឲ្យមាននូវក្រុមការងារវិនិយោគរួមរវាងគ្នានាពេលខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី

To Top