ខណៈពេលឆ្នាំ២០២២ បានចូលមកដល់ ប្រជាជនជាច្រើនបានចាត់ទុក ការយកឈ្នះលើការរីករាលដាល នៃជំងឺកូវីដ១៩ ជាបំណងប្រាថ្នាក្នុងឆ្នាំថ្មី ។ លោក Tedros អគ្គនាយកនៃ អង្គការសុខភាពពិភពលោក ក៏បានចេញផ្សាយសារលិខិត ជូនពរឆ្នាំថ្មីឆ្នាំសកលដែរថា បើសិនជាបណ្តាប្រទេសនានា ធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នោះមនុស្សជាតិយើង នឹងយកឈ្នះលើជំងឺកូវីដ១៩ នៅឆ្នាំ២០២២ ។
ប៉ុន្តែ ខណៈពេលឆ្នាំ២០២២ បានមកដល់ វីរុសបម្លែងថ្មីដែលតានៅមិនទាន់ កាត់ផ្តាច់នៅឡើយ ជាងនេះទៅទៀត វីរុសបម្លែងថ្មីអូមីក្រុង ក៏បានរាតត្បាតនៅទូទាំងពិភពលោកយ៉ាងឆាប់រហ័សផងដែរ បណ្តាលឱ្យប្រព័ន្ធសុខាភិបាល នៃប្រទេសជាច្រើនជិតនឹងដួលរលំ ។ ឆ្នាំ២០២២ ជាឆ្នាំគន្លឹះសម្រាប់មនុស្សជាតិយើង ដើម្បីយកឈ្នះលើជំងឺកូវីដ១៩ រីឯចំណុចគន្លឹះក្នុងការ យកឈ្នះលើជំងឺកូវីដ១៩ គឺបណ្តាប្រទេសនានាចាំបាច់ត្រូវសាមគ្គីគ្នា រួមគ្នាទប់ស្កាត់ការរីករាលដាលនៃវីរុស រួមគ្នាចាត់វិធានការបង្ការ និងគ្រប់គ្រងប្រកបដោយមានប្រសិទ្ធភាព មិនត្រូវគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនទេ ។
គួរធ្វើការងារបង្ការ និងគ្រប់គ្រងដ៏មានប្រសិទ្ធភាពផង និងគួរកាត់បន្ថយផលប៉ះពាល់ ទៅលើសេដ្ឋកិច្ចនិងសង្គមដែលបណ្តាលមកពីជំងឺកូវីដ១៩ ឱ្យនៅត្រឹមកម្រិតអប្បបរមាផង រដ្ឋាភិបាលបណ្តាប្រទេសនានា បាននិងកំពុងខិតខំប្រឹងប្រែង ស្វែងរកតុល្យភាពបែបនេះ ។
ទីមួយ សហគមន៍អន្តរជាតិត្រូវ លើកកម្ពស់អត្រាចាក់វ៉ាក់សាំង សម្រេចបាននូវការចាក់វ៉ាក់សាំង ឱ្យអស់ពីសមត្ថភាព ដើម្បីបង្កើតរបាំងដ៏មានប្រសិទ្ធភាព សម្រាប់ភាពស៊ាំរោគជាសមូហភាព ។ នៅឆ្នាំ២០២១ អង្គការសុខភាពពិភពលោក ធ្លាប់តម្រូវឱ្យបណ្តាប្រទេសនានា គួរតែធានាសម្រេចបាននូវ អត្រាប្រជាជនចាក់វ៉ាក់សាំងដល់ ៤០ភាគរយមុនដាច់ឆ្នាំ២០២១ ប៉ុន្តែឆ្នាំ២០២១ បានកន្លងផុតទៅហើយ នៅតែមានរដ្ឋសមាជិកចំនួន៩២ ក្នុងរដ្ឋសមាជិកអង្គកាសុខភាពពិភពលោកចំនួន១៩៤ មិនទាន់ឈានដល់គោលដៅនេះនៅឡើយទេ ។
ដូច្នេះ អង្គការសុខភាពពិភពលោក បានអំពាវនាវប្រទេសមាន និងពាណិជ្ជករផលិតឱ្យរួមគ្នា ធ្វើការខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវអត្រា ៧០ភាគរយមុនខែកក្កដាឆ្នាំ២០២២ ។ដើម្បីសម្រេចបាននូវគោលដៅនេះ បណ្តាប្រទេសនានាចាំបាច់ ត្រូវប្រឆាំងយ៉ាងដាច់ខាតនូវ “វ៉ាក់សាំងជាតិនិយម” និងលើកទឹកចិត្តការចែកចាយវ៉ាក់សាំងដោយសមភាព ត្រឹមត្រូវនិងមានតុល្យភាព ។ ជំងឺកូវីដ១៩ បានរីករាលដាលជាសកល ដោយមិនបែងចែកជាតិសាសន៍ឡើយ នេះបានបញ្ជាក់ពីការរួមវាសនា តែមួយរបស់មនុស្សជាតិ។ ការសម្រេចបាននូវការចែកចាយ វ៉ាក់សាំងដោយស្មើភាពគ្នា គីជាផលប្រយោជន៍រួម របស់ប្រទេសនីមួយៗ និងមនុស្សជាតិទាំងអស់។
ទីពីរ បណ្តាប្រទេសនានាគួរតែ កំណត់និងអនុវត្តយន្តការ និងប្រព័ន្ធបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ប្រកបដោយមានប្រសិទ្ធភាព ។ ចាប់ពីខែឧសភា ឆ្នាំ២០២០មក ប្រទេសចិនបានឈានចូលដំណាក់កាល បង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ប្រកបដោយភាពប្រក្រតី បន្ទាប់មក ប្រទេសចិនបានបង្កើតប្រព័ន្ធបង្ការ និងគ្រប់គ្រងប្រកបដោយវិទ្យាសាស្ត្រនិងចំគោលដៅ ហើយទទួលបានសមិទ្ធផល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលគួរឱ្យពិភពលោកកត់សម្គាល់ ។
បើសិនជាពិភពលោក មិនបង្កើតយន្តការរួមដ៏មានកម្លាំងខ្លាំងក្លាសម្រាប់បង្ការជំងឺកូវីដ១៩ នោះការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ពិបាកបញ្ចប់ដែរ ។ នយោបាយបង្ការជំងឺកូវីដ១៩ របស់ចិនត្រូវបានបញ្ជាក់ពី ប្រសិទ្ធភាព ប្រទេសចិនបានផ្តល់ការអនុវត្ត ជាក់ស្តែងនិងគម្រោងដ៏ល្អបំផុត សម្រាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសកលលោក ។ ដូច្នេះ អង្គការសុខភាពពិភពលោក គួរតែផ្សព្វផ្សាយយន្តការ និងការអនុវត្តបង្ការជំងឺកូវីដ១៩ ដ៏មានប្រសិទ្ធភាពក្នុងក្របខណ្ឌ ទូទាំងពិភពលោក និងគាំទ្របណ្តាប្រទេសនានា បង្កើតប្រព័ន្ធបង្ការដ៏មានកម្លាំងខ្លាំងក្លា ។
ក្រៅពីនេះ សហគមន៍អន្តរជាតិត្រូវ បន្តបង្កើនកម្លាំងសម្រាប់ធ្វើការ សិក្សាស្រាវជ្រាវនិង ផលិតថ្នាំព្យាបាលជំងឺកូវីដ១៩ ។ បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោក បាននិងកំពុងធ្វើតេស្តប្រសិទ្ធភាព នៃវិធីព្យាបាលបីប្រភេទ ពោលគឺ Artesunate Imatinib និងInfliximab លើអ្នកជំងឺកូវីដ១៩ ដែលសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួនជាង៦រយនៃប្រទេសយ៉ាងហោចណាស់ចំនួន៥២ កិច្ចសហប្រតិបតិ្តការលើវិស័យ ធ្វើតេស្តជាសកល អាចនាំមកនូវពន្លឺភ្លឺស្វាងដល់ការ ជំនះលើជំងឺកូវីដ១៩ ។
ចុងបំផុត បណ្តាប្រទេសនានា គួររួមសហការគ្នាបង្ការការ ផ្សព្វផ្សាយនៃវីរុសនយោបាយ ។ ការរួមគ្នាប្រឈមនឹងការគំរាមកំហែងរួម មនុស្សជាតិមានតែរួម សុខរួមទុក្ខជាមួយគ្នា និងយកអាសាគ្នាទៅវិញទៅមក ទើបអាចយកឈ្នះលើជំងឺកូវីដ១៩ ដ៏កាចសាហាវមួយនេះបាន ។ ឆ្នាំ២០២២ សហគមន៍អន្តរជាតិត្រូវ បន្តរួមគ្នាទប់ស្កាត់ទង្វើធ្វើនយោបាយធូបនីយកម្មជំងឺកូវីដ១៩ ឬលាបពណ៌និងមួលបង្កាច់ ជាដើមជាបន្តបន្ទាប់ គួរតែសម្រេចបាននូវការបង្ការជំងឺកូវីដ១៩ ដោយវិទ្យាសាស្ត្រ និងចាត់វិធានការឱ្យចំគោលដៅ ។
ជាពិសេស ប្រទេសអភិវឌ្ឍន៍ត្រូវបោះបង់ ចោលទស្សនៈលំអៀងខាងមនោគមវិជ្ជា ផ្តល់ការគាំទ្រដល់ប្រទេសកំពុង អភិវឌ្ឍន៍និងប្រទេសចំណូលទាបលើផ្នែកប្រាក់ទុន បច្ចេកវិទ្យា និងសមត្ថភាពជាដើម ដើម្បីរួមគ្នាសម្រេចបាននូវ ទស្សនទានដ៏ល្អបវរ ពោលគឺ “បញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅឆ្នាំ២០២២” ៕