UPDATE: ប្រធានសភាអ៊ឺរ៉ុប លោក David Sassoli ទទួលមរណភាព ក្នុងមន្ទីរពេទ្យប្រទេសអ៊ីតាលី។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
អ្នកនាំពាក្យលោក Roberto Cuillo បាននិយាយថា បុរសជនជាតិអ៊ីតាលី អាយុ ៦៥ ឆ្នាំរូបនេះ បានធ្លាក់ខ្លួនឈឺ យ៉ាងធ្ងន់ធ្ងរ នៅក្នុងមន្ទីរពេទ្យ អស់រយៈពេលជាង ២ សប្តាហ៍ដោយសារជំងឺប្រព័ន្ធការពារ។