ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការសម្រេចចិត្ត បញ្ចប់សង្គ្រាម នៅជំនួបកំពូលចតុភាគីថ្មី

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសអ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការសម្រេចចិត្ត ដ៏សំខាន់បញ្ចប់សង្គ្រាម នៅក្នុងតំបន់ Donbass នៅក្នុងជំនួបកំពូលថ្មីមួយ របស់មេដឹកនាំអ៊ុយក្រែន រុស្ស៊ី បារំាងនិងអាល្លឺម៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Volodymyr Zelenskiy តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “វាជាពេលត្រូវព្រមព្រៀងគ្នាបញ្ចប់ជម្លោះ ហើយយើងបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការសម្រេចចិត្តដ៏ចាំបាច់ នៅក្នុងអំឡុងជំនួបកំពូលថ្មី នៃមេដឹកនាំរបស់ប្រទេសទាំង៤”។

នៅក្នុងសេចក្តីថ្លែងការណ៍ ដូចគ្នានោះដែរ លោក Andriy Yermak ជាប្រធានអគ្គសេនាធិការរបស់ លោកប្រធានាធិបតីអ៊ុយក្រែន បានថ្លែងប្រាប់ថា ប្រទេសអ៊ុយក្រែន ចង់ឲ្យមានការព្រមព្រៀងគ្នា លើចំណាត់ការនានា ដូចជាការអនុវត្តបទឈប់បាញ់គ្នា និងការដោះដូរអ្នកទោសគ្នា ថែមទៀតជាដើម។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងគៀវនិយាយថា កងទ័ពរុស្ស៊ីរាប់សែននាក់ ដែលចល័តចូលក្នុងចម្ងាយ វាយប្រហារពីប្រទេសអ៊ុយក្រែន អាចជាការត្រៀមធ្វើការ វាយលុកយោធាថ្មី ហើយមន្ត្រីមកពីសហរដ្ឋអាមេរិក និងរុស្ស៊ី បានជួបពិភាក្សាគ្នានៅក្នុងទីក្រុងហ្សឺណែវ កាលពីថ្ងៃចន្ទ ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top