ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសអាល្លឺម៉ង់ បានកើនឡើងដល់ ៨០.៤៣០នាក់ គិតត្រឹមថ្ងៃពុធ នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយដោយវិទ្យាស្ថាន Robert Koch (RKI) ។
យោងតាមតួលេខផ្លូវការរបស់ RKI និងក្រសួងសុខាភិបាល (BMG) បានឱ្យដឹងថា ៧២ភាគរយ នៃចំនួនប្រជាជនរបស់ប្រទេស ត្រូវបានចាក់វ៉ាក់សាំងគ្រប់កម្រិត ហើយគិតត្រឹមថ្ងៃអង្គារ។ យ៉ាងហោចណាស់មនុស្ស ៣៦,៨លាននាក់ ក៏បានទទួលការចាក់វ៉ាក់សាំងបង្ការផងដែរ ។
ទោះយ៉ាងណាក៏ដោយមនុស្ស ២១លាននាក់ នៅតែមិនបានចាក់វ៉ាក់សាំង។
ដើម្បីជួយសម្រួលដល់ចំនួន កាន់តែច្រើននៃការចាក់ថ្នាំបង្ការ ក៏ដូចជាបង្កើនអត្រាការ ចាក់វ៉ាក់សាំងទាំងមូល អាល្លឺម៉ង់បានទិញវ៉ាក់សាំង ពីក្រុមហ៊ុន BioNTech/Pfizer ចំនួន៥លានដូសពីប្រទេសរ៉ូម៉ានី ដោយមានការយល់ព្រមពីសហភាពអឺរ៉ុប (EU) នេះបើយោងតាម រដ្ឋមន្ត្រីក្រសួងសុខាភិបាល Karl Lauterbach បានថ្លែងដូច្នេះ ។
លោក Lauterbach បានលើកឡើងនៅលើបណ្តាញសង្គម Twitter នៅថ្ងៃពុធនេះថា “នេះគឺជាការធ្វើឱ្យប្រសើរឡើង ដ៏សំខាន់មួយសម្រាប់ការ ចាក់វ៉ាក់សាំងការពារ” ។ វ៉ាក់សាំងបន្ថែមក៏នឹងទៅ ដល់ក្មេងអាយុពី ១២ទៅ១៧ឆ្នាំផងដែរ ដែលមានសារៈសំខាន់ជាពិសេស ដើម្បីជៀសវាងការបិទសាលារៀន។
ថ្មីៗនេះ ប្រទេសអាល្លឺម៉ង់ បានរឹតបន្តឹងការរឹតបន្តឹងជំងឺកូវីដ-១៩ របស់ខ្លួនម្តងទៀត ដោយធ្វើឱ្យពាក់របាំងមុខជាកាតព្វកិច្ច នៅក្នុងសាលារៀនទាំងអស់ ។ ទោះជាយ៉ាងណាក៏ដោយ សន្និសីទអចិន្ត្រៃយ៍របស់រដ្ឋមន្ត្រីក្រសួងអប់រំ និងកិច្ចការវប្បធម៌ ឡាអេនឌឺ (KMK) បានលើកឡើងនៅពេលសាលារៀន បើកទ្វារក្រោយបុណ្យណូអែល យ៉ាងដូច្នេះថា ទោះជាយ៉ាងណាក៏ដោយ ការរៀនទល់មុខនឹងនៅតែ ជាអាទិភាពកំពូលដដែល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា