បរទេស ៖ ប្រទេសកាហ្សាស្ថាន នៅថ្ងៃពុធនេះបាននិយាយថា កងកម្លាំងយោធា របស់ប្រទេសរុស្សី នឹងត្រូវដកខ្លួនចេញពីប្រទេស របស់ខ្លួន ហើយចាប៉ពីថ្ងៃទី១៣ ខែមករាខាងមុខហើយ បន្ទាប់ពីស្ថានភាពហាក់ ដូចជាបានត្រឡប់មកស្ថេរភាព វិញហើយ ។
កន្លងមករុស្សី បានធ្វើការបញ្ជូនយោធា ប្រមាណជាង២០០០នាក់ មកកាន់ប្រជាជាតិអាស៊ីកណ្តាល មួយនេះ ដើម្បីអាចជួយទប់ទល់ ទៅនឹងក្រុមបាតុករហិង្សា នៅក្នុងប្រទេស ដោយសារតែបញ្ហា នៃការកើនឡើង តម្លៃខ្លាំងប្រេងសាំង ។
ជាលទ្ធផល ប្រទេសកាហ្សាស្ថាន បានដាក់ច្បាប់រឹតបន្តឹងយ៉ាងខ្លាំងក្លា ចំពោះមុខបញ្ហានេះ ទោះបីជាយ៉ាងណាក្តីការប៉ះទង្គិចគ្នា រវាងក្រុមបាតុករនិងអជ្ញាធរ បានធ្វើឲ្យមានមនុស្ស ដល់ទៅ ១៦៤នាក់ បានបាត់បង់ជីវិតនិងប្រមាណជា៨០០០នាក់ ទៀតត្រូវបានចាប់ខ្លួន៕
ប្រែសម្រួល៖ស៊ុនលី