បរទេស៖ យោងតាមការចេញផ្សាយរបស់ RT.comនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសដាណឺម៉ាកនឹងឆាប់ៗនេះ អនុញ្ញាតិឲ្យមានការចាក់វ៉ាក់សាំងលើកទី៤ ចំពោះក្រុមមនុស្សដែល មានហនិភ័យខ្ពស់។
នេះមានន័យថាដាណឺម៉ាក នឹងក្លាយទៅជាប្រទេសដំបូងគេនៅប្លុកអ៊ឺរ៉ុបដែលសម្រេចចិត្តចំពោះ ចំណាត់ការនេះទោះបីជាក្រុមអ្នកតាក់តែងច្បាប់បាន ធ្វើការព្រមានហើយថានៅមិនទាន់ទិន្នន័យច្បាស់លាស់ នៅឡើយអំពីគោលការណ៍នេះថានឹងអាចជួយដល់កិច្ចការងារ ប្រយុទ្ធប្រឆាំងកូវីដបានប្រសិទ្ធភាពក្តី។
គួរឲ្យដឹងដែរថាតាមផែនការ ដូសជម្រុញទី២ឬវ៉ាក់សាំងលើកទី៤នេះនឹងចាប់ផ្តើមអនុវត្តចាប់ ពីសប្តាហ៍នេះតទៅហើយដែលក្នុងនោះគោលដៅ អទិភាពអាច
មានដូចជាក្រុមជនពលរដ្ឋវ័យចំនាស់និងគលានុបដ្ឋយិកាជាដើម៕ ប្រែសម្រួល៖ស៊ុន លី
