ជំរាបសួរអ្នកទាំងអស់គ្នា កម្មវិធីគំនិតថ្មីក្នុងប្រយោគបុរាណចិន ពេលនេះអានថា 致广大而尽精微 ដកស្រដ់ពីសៀវភៅ《中庸》 មានន័យថា ៖សម្រេចកិច្ចការធំនិងអស្ចារ្យ ខណៈដោះស្រាយបញ្ហាតូចល្អិត ពោលគឺ ស្របពេលឈានទៅរក ការសម្រេចបាននូវម៉ាក្រូ ក៏គួរផ្តោតសំខាន់លើមីក្រូផងដែរ។ នេះជាទស្សនៈមួយរបស់បុព្វបុរសចិនស្តីអំពីសុខដុមរមនានិងប្រាជ្ញា នៃការរក្សាតុល្យភាព រវាងរឿងតូចល្អិតនិងឆន្ទៈធំ។
ឆ្នាំថ្មីទើបចាប់ផ្តើម ពេលថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានសម្តែងការកោតសរសើរ ចំពោះប្រជាជនចំពោះការវិវឌ្ឍរីកចម្រើនដែលខុសគ្នាជារៀងរាល់ថ្ងៃ និងប្រើប្រយោគបុរាណចិន 致广大而尽精微 ដើម្បីបញ្ជាក់ពីវិធីសាស្ត្រ នៃការបន្តបង្កើតភាពរុងរឿងគឺ ត្រូវគិតគូរឱ្យបានវែងឆ្ងាយ ខណៈពេលមានសន្តិសុខក៏ ពិចារណាពីគ្រាមានគ្រោះអាសន្ន រក្សាចិត្តអត់ធ្មត់ជាយុទ្ធសាស្ត្រ។
បំពេញការងារត្រូវដោះស្រាយ ឱ្យល្អនូវទំនាក់ទំនងរវាង រយៈពេលវែងខាងមុខនិងពេលបច្ចុប្បន្ន យុទ្ធសាស្ត្រនិងវិធីសាស្ត្រ។ គួរកំណត់ទិសដៅ បញ្ជាក់តួនាទីឱ្យច្បាស់ ហើយយកចិត្តទុកដាក់ធ្វើការលម្អិតឱ្យល្អ សន្សំភាពជោគជ័យតូចតាច រហូតទទួលបានភាពជោគជ័យដ៏ធំធេង ធ្វើឱ្យផែនការក្លាយជាការពិត។
នៅក្នុងចិត្តរបស់លោក Xi Jinping តួឯកនៃផែនការជាតិគឺប្រជាជន។ ការកសាងស្រុកកំណើតស្រស់ស្អាត ជាសុបិនរួមរបស់មនុស្សជាតិ ។ ប្រជាជនចង់ឃើញមេឃខៀវទឹកស្អាត នេះបានជំរុញរដ្ឋាភិបាលចិន ឱ្យខិតខំអនុវត្តការអភិវឌ្ឍបៃតង។
រយៈពេល ៩ឆ្នាំកន្លងទៅនេះ បែបផែនផលិតកម្មក្នុង ប្រទេសចិនកាន់តែបៃតង ចិនបានក្លាយជាប្រទេសប្រើ ថាមពលថ្មីនិងថាមពលអាច កកើតឡើងវិញច្រើនបំផុតលើលោក។
របៀបធ្វើដំណើររបស់ ប្រជាជនចិនកាន់តែបៃតង ជារៀងរាល់ថ្ងៃបណ្តាញ គមនាគមន៍សាធារណៈក្នុងក្រុងដែលសំខាន់គឺឡានក្រុង និងរថភ្លើងក្រោមដីបានដឹកអ្នកដំណើរចំនួនជាង ២០០លាននាក់។ រដ្ឋធានីប៉េកាំងរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ តាមបែបបៃតង គ្រាន់តែទីតាំងប្រកួតZhangjiakou ក៏មានអត្រាគ្របដណ្តប់នៃព្រៃឈើដល់ទៅជាង ៨០%។ល។
សម្រេចកិច្ចការធំនិងអស្ចារ្យ ខណៈដោះស្រាយបញ្ហាតូចល្អិត។ ក្នុងដំណាក់កាលរៀបចំ ធ្វើការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំងឆ្នាំ២០២២ ប្រទេសចិនបានប្រកាន់ខ្ជាប់គោលដៅបៃតងនិងនិរន្តរភាព មិនថាប្លង់មេនៃទីតាំង ឬសំណង់អគារដែលជាវិស្វកម្មធំក្តី ឬកិច្ចការលម្អិតនៃសេវាកម្មពាក់ព័ន្ធ ដូចជា ភ្លើងគប់រត់បណ្តាក់ក្នុងប្រទេសចិនគឺប្រើឥន្ធនៈអ៊ីដ្រូសែន, ប្រដាប់ប្រដាសម្រាប់ដាក់បាយម្ហូប ធ្វើពីធាតុដើមដូចជាពោត ដំឡូងជាដើមដែលជា ថាមពលអាចកកើតឡើងវិញ, ប្រើសំបុត្រអេឡិកត្រូនិកដើម្បីកាត់បន្ថយការប្រើក្រដាសជាដើម ក្នុងវិស័យសន្សំសម្ចៃថាមពល ការពារបរិស្ថាន ការប្រើប្រាស់ជានិរន្តរភាព ប្រទេសចិនបន្តរួមចំណែកថ្មី ក្នុងការអភិវឌ្ឍបៃតងរបស់សហគមន៍អន្តរជាតិ ក៏ដូចជាការកសាងសហគមន៍រួម អាយុជីវិតនៃភពផែនដី ៕