បរទេស ៖ ការស្លាប់ទី ២ ដែលទាក់ទងនឹងវីរុស បំលែងថ្មីប្រភេទ អូមីក្រុង ត្រូវបានកត់ត្រា នៅក្នុងប្រទេសថៃ ដែលជាស្ត្រីអាយុ ៨៤ ឆ្នាំ នៅខេត្ត Udon Thani ដែលមិនបានចាក់វ៉ាក់សាំងបង្ការ និងមានជំងឺសួតធ្ងន់ធ្ងរថែមទៀត ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Apisamai Srirangson អ្នកនាំពាក្យរបស់មជ្ឈមណ្ឌល សម្រាប់ការគ្រប់គ្រងស្ថានភាព Covid-19 បាននិយាយនៅថ្ងៃចន្ទថា ស្ត្រីរូបនេះបានស្លាប់ នៅក្នុងស្រុក Kut Chap នៃ Udon Thani កាលពីថ្ងៃសៅរ៍ ។
កូនប្រុសច្បងរបស់គាត់ បានធ្វើតេស្តវិជ្ជមានសម្រាប់វីរុស Covid-19 ហើយគាត់មិនបានបង្ហាញ រោគសញ្ញាអ្វីទេ ប៉ុន្តែគ្រួសាររបស់គាត់បាន ធ្វើតេស្តរកជំងឺនៅថ្ងៃទី ៩ ខែមករា ហើយវាប្រែជាវិជ្ជមានភ្លាមៗ ។
សូមជម្រាបថា លោកស្រី Apisamai Srirangson អ្នកនាំពាក្យរបស់មជ្ឈមណ្ឌល សម្រាប់ការគ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថា អ្នកស្លាប់ដំបូង កាលពីថ្ងៃពុធសប្តាហ៍មុន ដែលទាក់ទងនឹង Omicron ក៏ជាស្ត្រីចំណាស់ម្នាក់អាយុ ៨៦ ឆ្នាំនៅឃុំ Klong Hae នៃស្រុក Hat Yai ខេត្ត Songkhla៕
ប្រែសម្រួលៈ ណៃ តុលា