អ៊ូឡាន បាទ័រ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ថា គ្រោះរញ្ជួយដីកម្រិត ៦.រ៉ិចទ័រ បានវាយប្រហារមកលើខេត្ត Govi-Altai ដែលស្ថិតនៅភាគខាងលិច នៃប្រទេសម៉ុងហ្គោលី កាលពីល្ងាចថ្ងៃចន្ទ នេះបើយោងតាមវិទ្យាស្ថានតារាសាស្ត្រ និងភូគព្ភសាស្ត្ររបស់ប្រទេសនេះ បានឲ្យដឹងដូច្នេះ ។
ការរញ្ជួយដីនេះបានកើតឡើងនៅចម្ងាយ ៤៦គីឡូម៉ែត្រ ស្ថិតនៅភាគឦសាននៃក្រុង Altai soum នៃខេត្តខាងលើ នៅម៉ោង ១១និង០៤នាទីយប់ ។ វិទ្យាស្ថាននេះបានឲ្យដឹងថា ម៉ោងក្នុងស្រុក ។
វិទ្យាស្ថានដដែលបានឲ្យដឹងទៀតថា ការរញ្ជួយដីនេះត្រូវបានគេមាន អារម្មណ៍យ៉ាងខ្លាំងនៅទូទាំងខេត្ត ហើយមិនមានរបាយការណ៍ភ្លាមៗ អំពីការខូចខាតនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា