ព័ត៌មានអន្តរជាតិ

អង់គ្លេស បញ្ជូនមីស៊ីលរយៈចម្ងាយជិត ប្រឆាំងរថក្រោះ ឱ្យអ៊ុយក្រែន ដើម្បីការពារខ្លួន ពីរុស្ស៊ី

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយថា អង់គ្លេសបានផ្គត់ផ្គង់ដល់អ៊ុយក្រែន នូវមីស៊ីលរយៈចម្ងាយជិត ប្រឆាំងរថក្រោះ សម្រាប់ការពារខ្លួន បន្ទាប់ពីរុស្ស៊ី ប្រមូលទាហានប្រហែល ១០០ ០០០ នាក់នៅតាមព្រំដែន របស់ប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Ben Wallace បានប្រាប់សមាជិកសភាថា ក្រុមតូចមួយនៃកងទ័ពអង់គ្លេស ក៏នឹងត្រូវបញ្ជូនទៅអ៊ុយក្រែនផងដែរ ដើម្បីផ្តល់ការបណ្តុះបណ្តាល។

លោកបាននិយាយថា មាន “ហេតុផលត្រឹមត្រូវ និងពិតប្រាកដសម្រាប់ការព្រួយបារម្ភ” ថា ទាហានរុស្ស៊ីអាចត្រូវ បានគេប្រើប្រាស់សម្រាប់ ការលុកលុយ។ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ីបដិសេធផែនការ ឈ្លានពានណាមួយ ហើយចោទលោកខាងលិចថា ឈ្លានពាន ។

កងទ័ពអង់គ្លេសជាច្រើននាក់បានស្ថិតនៅក្នុងប្រទេស អ៊ុយក្រែន តាំងពីឆ្នាំ ២០១៥ ដើម្បីជួយបណ្តុះបណ្តាល កងកម្លាំងប្រដាប់ អាវុធរបស់ពួកគេ ហើយចក្រភពអង់គ្លេស ក៏បានប្តេជ្ញាចិត្តជួយកសាង កងទ័ពជើងទឹកអ៊ុយក្រែនឡើងវិញ បន្ទាប់ពីការលុក លុយរបស់រុស្ស៊ី នៅគ្រីមេក្នុងឆ្នាំ ២០១៤ ។ លោក Wallace បាននិយាយថា ចក្រភពអង់គ្លេសនឹងផ្តល់ជំនួយបន្ថែមជាមួយនឹងសន្តិសុខ ក្រោមហេតុផលនៃ “អាកប្បកិរិយាគំរាមកំហែង កាន់តែខ្លាំងឡើង” របស់រុស្ស៊ី ៕ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top