ព័ត៌មានអន្តរជាតិ

រុស្សី មិនមានអ្វី ត្រូវពិចារណា ដើម្បីដកទីតាំងបាញ់គ្រាប់ មីស៊ីល ចេញពីតំបន់ក្បែរ ព្រំដែន ប៉ូឡូញឡើយ

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT.com នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសរុស្សី នឹងមិនមានអ្វី ដែលត្រូវពិចារណា ក្នុងការដកទីតាំងបាញ់
មីស៊ីលចេញពីតំបន់ Kaliningrad ដែលស្ថិតនៅក្បែរ ព្រំដែនប៉ូឡូញឡើយ ។

ថ្លែងទៅកាន់បណ្តាញ សារព័ត៌មាន របស់ទូរទស្សន៍ CNN កាលពីចុងសប្តាហ៍កន្លងមកលោក Dmitry Peskov មន្ត្រីជាន់ខ្ពស់របស់វិមានក្រមឡាំង
បានគូសបញ្ជាក់ថា រុស្សី មិនដែលបានពិចារណា ក្នុងការដកទីតាំងបាញ់មីស៊ីល ចេញពីតំបន់ក្បែរព្រំដែន ប៉ូឡូញ ដើម្បីអាចបន្ថយសំពាធ ជាមួយនឹងអ៊ឺរ៉ុប ដើម្បីអាចបន្តធ្វើការចរចាគ្នា សាជាថ្មីនោះទេ។

លោក Peskov បានថ្លែងបែបនេះថា រុស្សីនឹងមិនដែលពិភាក្សា ការដកទីតាំងបាញ់មីស៊ីល ជាមួយនឹងភាគីណាមួយនោះឡើយ ពីព្រោះថាតំបន់ Kaliningrad គឺជាដែនអធិបតេយ្យភាព របស់រុស្សី ។ ដូចនេះយើងមិនមានមូលហេតុ ដើម្បីបំពេញតម្រូវការ អ្នកណាឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top