បរទេស ៖ ព្យុះរដូវរងាដ៏ធំមួយបាននាំមកនូវព្រិល និងទឹកកក ធ្លាក់យ៉ាងខ្លាំង នៅផ្នែកខ្លះ នៃសហរដ្ឋអាមេរិក និង ប្រទេស កាណាដា ដោយបានធ្វើ ឱ្យប្រជាជនជាង ៨០ លាននាក់ ស្ថិតនៅក្រោមការព្រមាន អំពីអាកាសធាតុ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា មនុស្សជាង ១៤៥ ០០០ នាក់ គ្មានអគ្គិសនីប្រើប្រាស់ នៅក្នុងរដ្ឋភាគអាគ្នេយ៍មួយចំនួន ហើយជើងហោះហើរ រាប់ពាន់ត្រូវបានលុបចោល។
រដ្ឋ Virginia, Georgia, និង North និង រដ្ឋ South Carolina បានប្រកាសដាក់រដ្ឋក្នុងគ្រាមានអាសន្ន ។ សេវាអាកាសធាតុជាតិ សហរដ្ឋអាមេរិក (NWS) និយាយថា ព្រិលច្រើនជាង ៣០ សង់ទីម៉ែត្រ ត្រូវបានគេរំពឹងទុក នឹងកើតឡើងនៅក្នុង តំបន់មួយចំនួន។
សេវាអាកាសធាតុជាតិ សហរដ្ឋអាមេរិក បានព្រមានថា ព្រិល និងទឹកកក អាចបណ្តាលឱ្យ “ការធ្វើដំណើរប្រឈមនឹងគ្រោះថ្នាក់ ការដាច់ចរន្តអគ្គិសនី និងការបាក់ដើមឈើ” ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Associated Press បានឱ្យដឹងថា ក្រុមល្បាតផ្លូវហាយវេ បានរាយការណ៍ពីគ្រោះថ្នាក់រថយន្តរាប់រយគ្រឿង៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

