«កម្រងរបាយការណ៍ ស្តីពីមរតក នៃការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំង»ត្រូវបានប្រកាស នៅក្រុងប៉េកាំងកាលពីថ្ងៃទី ១៩ ខែមករា ។

របាយការណ៍មួយនេះ ចងក្រងជាកូនសៀវភៅចំនួន ៧ ក្បាល ដែលគ្របដណ្តប់លើវិស័យកីឡា សេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន ទីក្រុងនិងការអភិវឌ្ឍ ក្នុងតំបន់ ដែលបានឆ្លុះបញ្ចាំង ពីសមិទ្ធផលជាមរតក ជាក់ស្តែងនៃការងារត្រៀមរៀប ចំលើវិស័យជំរុញការ អភិវឌ្ឍនិងផ្សព្វផ្សាយ កីឡាព្រឹលទឹកកក ការអភិវឌ្ឍនិងការ ច្នៃប្រឌិតថ្មី ខាងមុខ របរកីឡាព្រឹលទឹកកក ការកែលម្អជា បន្តបន្ទាប់នូវបរិស្ថាន អេកូឡូស៊ីនិងការអភិវឌ្ឍ ទីក្រុងម្ចាស់ផ្ទះប្រកប ដោយគុណភាពខ្ពស់ ជាដើម ។
ការបង្កើតមរតកដ៏ស្តុកស្តម ដែលបានពីការប្រកួតកីឡា អូឡាំពិករដូវរងា នឹងនាំមកនូវ ផលប្រយោជន៍វិជ្ជមាន ក្នុងរយៈពេលយូរ ចំពោះទីក្រុងជាម្ចាស់ផ្ទះ និងប្រជាជនទូទៅ វាសមស្របនឹងស្មារតី កំណែទម្រង់នៃគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ ហើយក៏ជានិមិត្តសញ្ញា ដ៏សំខាន់មួយ នៃការរៀបចំការប្រកួតកីឡាអូឡាំពិក ដោយជោគជ័យ ផងដែរ ។ បច្ចុប្បន្ន សមិទ្ធផលនៃការរត្រៀមរៀបចំ ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង បានក្លាយជាមរតកជាក់ស្តែង ដែលធ្វើអោយប្រជាជន ទទួលបានផលប្រយោជន៍ មុនពេលកំណត់ ។

សូមបញ្ជាក់ថា ការប្រកួតកីឡា អូឡាំពិក រដូវរងាក្រុងប៉េកាំង ជាការប្រកួតកីឡាអូឡាំពិករដូវ រងាលើកដំបូង ដែលបានគ្រោងផែនការ និងគ្រប់គ្រងមរតកកីឡាអូឡាំពិក ដោយគ្រប់ជ្រុងជ្រោយតាំង ពីចាប់ផ្តើមត្រៀមរៀប ចំបន្ទាប់ពី«របៀបវារៈអូឡាំពិកឆ្នាំ ២០២០»ត្រូវបានប្រកាសមក៕
